ថ្មីៗនេះ ក្រុមហ៊ុនលក់ទំនិញដ៏ធំបំផុតរបស់ចិន Alibaba Group Holding Ltd បានប្រកាសឱ្យដឹងថា ខ្លួនបានវិនិយោគទឹកប្រាក់ 150លានដុល្លារអាមេរិកទៅលើក្រុមហ៊ុនឥណ្ឌា Zomato ដែលជាក្រុមហ៊ុនមួយផ្ដល់សេវាកម្មម្ហូបអាហារ។
យោងតាមការចេញផ្សាយរបស់ Reuters បានឱ្យដឹងថា Zomato ជាក្រុមហ៊ុនផ្ដល់សេវាកម្មស្វែងរក និងដឹកជញ្ជូនម្ហូបអាហារដ៏ធំមួយ ដោយបច្ចុប្បន្នក្រុមហ៊ុននេះមានដៃគូសហការក្នុង 24ប្រទេសនៅជុំវិញពិភពលោក ហើយក៏ជាក្រុមហ៊ុនមួយដែលត្រូវបានគេទទួលស្គាល់ថា ផ្ដល់សេវាកម្មល្អដែលអាចជឿទុកចិត្តបាន។
ពាក់ព័ន្ធនឹងការវិនិយោគរបស់ Alibaba ទៅលើក្រុមហ៊ុនផ្ដល់សេវាកម្មម្ហូបអាហារនេះគេមិនបានដឹងថា ក្រុមហ៊ុនទាំងពីរយល់ព្រមក្នុងលក្ខខណ្ឌណាមួយនោះទេ ប៉ុន្តែបើតាមក្រុមអ្នកឃ្លាំមើល បានបញ្ជាក់ថា Alibaba ប្រហែលជាទិញហ៊ុនរបស់ក្រុមហ៊ុនឥណ្ឌាមួយនេះ ចន្លោះពី 40 ទៅ45%៕