តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាស្រី មាន សូនីតា នៅថ្ងៃទី6 ខែមីនា ឆ្នាំ2018នេះ គេមើលឃើញថា តារាស្រីរូបនេះបានបង្ហោះរូបភាពជាច្រើនសន្លឹកក្នុងឈុតកូនក្រមុំ បែបប្រពៃណីបុរាណខ្មែរ។ ដោយឡែក កាន់តែពិសេសជាងនេះទៅទៀតនោះគឺ នាងបានសរសេរសារបញ្ជាក់នៅលើហ្វេសប៊ុករបស់នាង ដោយបានបង្ហើបប្រាប់ពីមូលហេតុដែលនាងមិនទាន់ចង់រៀបការ បើទោះបីជាវ័យខិតជិតដល់លេខ 30 ហើយក៏ដោយ។
យ៉ាងណាមិញថៅកែស្រីហាង «មីក្រហម» រូបនេះបានបញ្ចេញសារដ៏គួរឱ្យចាប់អារម្មណ៍មួយឃ្លានៅក្នុងគណនីហ្វេសប៊ុក ដោយបង្ហើបឱ្យដឹងពីហេតុផលដែលនាងមិនទាន់ចង់ដឹកដៃបុរសណាម្នាក់ចូលរោងការ កសាងគ្រួសារដូចតារាមួយចំនួនទៀតនោះ។ ក្នុងសារនោះ សូនីតា បានរៀបរាប់ថា «រៀបការមិនសំខាន់ សំខាន់រកលុយដើរលេងសិន» ។ គួរបញ្ជាក់ផងដែរថា ទោះបីផ្អែកលើសារមួយឃ្លារបស់ រាជិនីក្រមា ខាងលើនេះក៏ដោយ ក៏នៅតែមិនទាន់អាចបញ្ជាក់បានច្បាស់ដែរថា នាងនិយាយក្នុងន័យលេងសើច ឬយ៉ាងណានោះដែរ ប៉ុន្ដែអ្នកគាំទ្រសង្កេតឃើញតារាសម្ដែងស្រីមួយដួងនេះ និយមធ្វើដំណើរកម្សាន្ដនៅបរទេស និងក្នុងស្រុកជាច្រើនកន្លែងពិតមែន។ ដូច្នេះ ការបង្ហើបប្រាប់ពីមូលហេតុនេះ អាចជាការពិតក៏ថាបានដែរ៕