ទស្សនាវដ្ដីដ៏ល្បីរបស់អាមេរិក Fast Company ដែលផ្ដោតសំខាន់ទៅលើ Business Media Brand បានចេញផ្សាយនាថ្មីៗនេះថា Apple ជាក្រុមហ៊ុនដែលមានភាពច្នៃប្រឌិត ឬច្នៃបង្កើតថ្មីខ្ពស់បំផុតនៅក្នុងឆ្នាំ2018។
តាមការបញ្ជាក់ពីទស្សនាវដ្ដីខាងលើនេះ បានឱ្យដឹងថា ក្រុមហ៊ុន Apple ដែលទទួលបាននាមជាក្រុមហ៊ុនមានភាពច្នៃបង្កើតថ្មីខ្ពស់បំផុតនេះ ដោយសារតែក្រុមហ៊ុន Apple បានបង្កើតនូវផលិត-
ផលថ្មី3 គឺ AirPod, AR និង iPhone X។ កាលពីឆ្នាំមុន Apple ឈរនៅលេខរៀងទី4 ប៉ុន្តែសម្រាប់ឆ្នាំនេះ Fast Company ហ៊ានផ្ដល់ចំណាត់ថ្នាក់លេខ1 ឱ្យ Apple ក៏ព្រោះតែមានវត្តមាន AirPods, Apple Watch Series 3, ARKi និងiPhone Xដែលផលិតផលទាំងនេះគឺជាការបង្កើតថ្មីទាំងអស់។ ក្រៅពីផលិតផលទាំងអស់នេះ Apple នៅមានបច្ចេកវិទ្យាថ្មីៗជាច្រើនទៀត ដែលសុទ្ធសឹងតែជាការបង្កើតថ្មីទាំងអស់។
គួរបញ្ជាក់ផងដែរថា Fast Company បានផ្ដល់ចំណាត់ថ្នាក់លេខរៀងទី2 ទៅឱ្យក្រុមហ៊ុន Netflix លេខ3 ទៅឱ្យក្រុមហ៊ុន Square លេខ4 ទៅឱ្យក្រុមហ៊ុន Tencent និងលេខ5 គឺក្រុមហ៊ុន Amazon៕