នៅព្រឹកថ្ងៃម្សិលមិញនេះ តារាចម្រៀង និងជាម្ចាស់ពាន The Voive Cambodia រដូវកាលទី1 គឺលោក ប៊ុត សីហា បានធ្វើការ Live Video ផ្ទាល់បន្ទាប់ពីលោកបានធ្វើដំណើរចេញពីស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាទាំងខកចិត្តដោយសារត្រូវបានខាងស្ថានទូតបដិសេធផ្ដល់ទិដ្ឋាការជូន ក្រោយពេលលោកបានផ្ទុះរឿងអាស្រូវដែលជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន។ ហើយក្នុងនោះដែរ តារារូបនេះបានអះអាងថា លោកពិតជាត្រូវបានសមត្ថកិច្ចចាប់ខ្លួនមែន ប៉ុន្តែក្នុងនោះលោកគឺជាភ្នាក់ងារបង្កប់របស់សមត្ថកិច្ចដែលបន្លំខ្លួនចូលទៅក្នុងចំណោមអ្នកប្រើប្រាស់គ្រឿងញៀនតែប៉ុណ្ណោះ។
តែយ៉ាងណាមិញ បន្ទាប់ពីលោក ប៊ុត សីហា បានលើកឡើងយ៉ាងដូច្នោះហើយ ភ្លាមៗស្រាប់តែ តារាប្រុសមានរហស្សនាមថាជាតារាកំពូលខាងរិះគន់ លោក ម៉ៃ សុគន្ធ បានចេញមករិះគន់លោក សីហា និងទទូចឱ្យលោកធ្វើការពិនិត្យទឹកនោមដើម្បីបញ្ជាក់ការពិត ប្រសិនបើជាមាសសុទ្ធមិនខ្លាចភ្លើងមែននោះ ។ លោក សុគន្ធ បានសរសេរនៅលើហ្វេសប៊ុកថា «មិនកាន់ជើងខាងណាទេ បើយើងប្រាកដថាខ្លួនមាសសុទ្ធមែន ពិនិត្យទឹកនោម និងឈាមទៅ ច្បាស់ជាដឹងហើយថា ជក់ ឬមិនជក់នោះ?។ អូ! ឈប់សិន ទង្វើមិនល្អ បើកបរ បើកឡាន Live Video Facebook អ៊ីចឹង គិតមើលទៅសមដែរទេ? (នេះហើយវាស្តែងពីអត្តចរិត )»។ តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះរឿងរ៉ាវនេះ? ៕