
បច្ចុប្បន្ន Facebook ត្រូវបានគេទទួលស្គាល់ថា ជាបណ្ដាញសង្គមដ៏ធំ និងមានប្រជាប្រិយភាពមួយដែលមានអ្នកប្រើប្រាស់ច្រើនជាងគេបំផុតរហូតដល់ជាង 2,1ពាន់លាននាក់ ហើយតួលេខនៃការកើនឡើងនេះ ត្រូវបាន Facebook បង្ហាញឱ្យដឹងថា មិនមែនជាពលរដ្ឋអាមេរិកនោះទេ។
ប៉ុន្មានខែមុន អាមេរិក ជាប់ជាប្រទេសមួយដែលមានអ្នកប្រើ Facebook ច្រើនជាងគេបំផុត ប៉ុន្តែសម្រាប់ដើមឆ្នាំ2018 នេះ មិនមែនអាមេរិកទៀតទេ។ តើលោកអ្នកចង់ដឹងទេថា ប្រទេសណាដែលមានអ្នកប្រើ Facebook ច្រើនជាងគេ?
យោងតាមទិន្នន័យរបស់ Facebook និងស្ថាប័នស្រាវជ្រាវ Statista បានឱ្យដឹងថា ឥណ្ឌាបានក្លាយជាប្រទេសដែលមានចំនួនអ្នកប្រើ Facebook ច្រើនជាងគេបំផុត គិតត្រឹមដើមឆ្នាំ 2018 ដោយបានរុញច្រានអាមេរិកឱ្យទៅឈរនៅលេខរៀងទី2។

នៅក្នុងរបាយការណ៍បានបង្ហាញថា ចំនួនអ្នកប្រើ Facebook នៅក្នុងប្រទេសឥណ្ឌាបានកើនឡើងរហូតដល់ជាង 250លាននាក់ ខណៈដែលសហរដ្ឋអាមេរិកមានត្រឹមតែ 230លាននាក់ប៉ុណ្ណោះ។ ចំណែកប្រទេសដែលឈរនៅលេខរៀងទី3 គឺប្រទេសប្រេស៊ីល មានចំនួនអ្នកប្រើ 130លាននាក់ រីឯប្រទេសអង់គ្លេសគឺស្ថិតនៅលេខរៀងទី10។
ខាងក្រោមនេះជាតារាងបង្ហាញពីប្រទេសទាំង 10 ដែលមានអ្នកប្រើប្រាស់ Facebook ច្រើនជាងគេ៖

