តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅពេលថ្មីៗនេះ បានឱ្យដឹងថា តារាសម្ដែងស្រី ដួង ម៉ានិច បានរៀបចំកម្មវិធីឡើងផ្ទះថ្មីរបស់នាងនៅថ្ងៃទី23 ខែកុម្ភៈ ឆ្នាំ2018 ដែលធ្វើឡើងនៅក្នុងបុរីប៉េងហួតបឹងស្នោរដែលមានរាប់សែននដុល្លារសហរដ្ឋអាមេរិក និងមានការចូលរួមពីតារាល្បីៗនៅក្នុងចង្កោមសិល្បៈ និងភ្ញៀវកិត្តយសអ្នកមុខអ្នកការជាច្រើននាក់ផងដែរ។
គួរកត់សម្គាល់ដែរថា តារាសម្ដែងស្រី ដួង ម៉ានិច កាន់តែមានប្រជាប្រិយភាពខ្លាំងជាងមុនទៅទៀត ដោយសារតែកញ្ញាបានបង្ហាញវត្តមានជាញឹកញាប់នៅលើវិស័យសិល្ប: មិនថាតែការសម្តែងខ្សែភាពយន្ត ការថតស្ប៉ត សម្អាងការផ្សេងៗ ឡើងកូដរហូតទទួលបានការគាំទ្រពីទស្សនិកជនទាំងក្នុងស្រុក និងក្រៅស្រុកយ៉ាងច្រើន ជាពិសេសគឺបងប្អូនខ្មែរដែលរស់នៅលើទឹកដីសហរដ្ឋអាមេរិកតែម្ដង។ ទន្ទឹមនឹងរាសីឡើងខ្ពស់ត្រដែតមានហុងស៊ុយនេះ មតិមហាជនបានឆ្ងល់ថា តើតារាស្រីរូបនេះ មានលុយមកពីណា ខណៈដែលនាងបានប្រកាសជំហរខ្លួនថា នាងមិនទទួលការឧបត្ថមពីអ្នកណាម្នាក់ឡើយ។
សូមជម្រាបបន្ថែមថា ដួង ម៉ានិច្ច បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃឡើងផ្ទះថ្មីរបស់ខ្លួនថា សម្រាប់ផ្ទះថ្មីមួយនេះ មានតម្លៃ 10 ម៉ឺនដុល្លារ ដែលថវិកាទាំងខំសន្សំបានពីសិល្បៈ ក្រោយប្រលូកជាច្រើនឆ្នាំមកនេះ ៕