តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាស្រី ឆុំ វត្ដី នៅថ្ងៃទី 24 ខែកុម្ភៈ ឆ្នាំ 2018 នេះ បានឱ្យដឹងថា តារាស្រីរូបនេះបានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយនឹងតារារៀមច្បងជាច្រើនដួង ដែលនាងបានទទួលសម្ដែងរឿងភាគថ្មីមួយទៀតមានចំណងជើងថា « ម្ចាស់ក្រោលដំរី » ។
តាមរយៈរូបភាពដែលបានបង្ហោះនោះ គេមើលឃើញថា តារាស្រី ឆុំ វត្តី បានបង្ហាញភាពស្និទ្ធស្នាល និងគោរពស្រឡាញ់តារាស្រីរៀមច្បងខ្លាំងមែនទែន នោះគឺ អ្នកនាង អម្ពរ ទេវី នាងថែមទាំងបានរៀបរាប់ប្រាប់ថា « ទីបំផុតខ្ញុំបានជួបនឹងសំដែងជាមួយរៀមច្បងនឹងជា Idol របស់ខ្ញុំហើយ សូមកុំភ្លេចរង់ចាំទស្សនាក្នុងពេលឆាប់ៗនេះ..រឿង (ម្ចាស់ក្រោលដំរី) »។ តារាសម្បុរស្រអែមរូបនេះបានបន្ថែមថា «នៅតូចធ្លាប់តែមើលគាត់ ចង់ថតធ្វើតួដូចគាត់ ឥលូវបានថតរឿងថ្មីជាមួយគាត់ហើយ គាត់នៅតែក្មេងឯងខ្ញុំវិញចាស់ជិតប៉ុនគាត់ហើយ ប្រជ្រុយខុសគ្នាមួយលើមួយក្រោមតើ….Idol របស់ខ្ញុំ »។
សូមជម្រាបបន្ថែមថា ក្រោយបានត្រឡប់មកដល់ស្រុកខ្មែរកាលពីខែមករាភ្លាមតារាសម្តែងជើងចាស់ អម្ពរ ទេវី បានសម្រុកថតរឿងភាគដំបូងរបស់ទូរទស្សន៍ស៊ីធីអិនដែលមានចំណងជើងថា «ឆន្ទា» ។ អ្វីដែលកត់សម្គាល់ថតរឿងភាគមួយនេះមិនទាន់ចបស្រួលបួលផង អម្ពរ ទេវី បានថតរឿងទីពីរដែលបានក្រុងពាលីកាលពីថ្ងៃទី 22 នៅខេត្តបាត់ដំបង ។ ក្រៅពីអ្នកនាង អម្ពរ ទេវី ក៏មានការចូលរួមសម្តែងពីសំណាក់ដៃគូដ៏សក្តិសមរបស់ អ្នកនាងគឺលោក ទេព រិនដារ៉ូ ។ សម្រាប់តួឯកគឺលោក អ៊ុន សិទ្ធា និង ស្រីស្អាត ឆុំ វត្តី ។ ក្រៅពីនេះក៏មានការចូលរួមសម្តែងពីសំណាក់តារាល្បីៗជាច្រើនដែលមានដូចជាលោក ជា សំណាង និង នាងអ៊ីត ជាដើម ៕