លោក ប៊ូ ចាន់ណាក់ គឺជាតារាចម្រៀងឆ្នើមមួយរូបប្រចាំក្លិបកម្សាន្ត LV និងធ្លាប់ជាអតីតមិត្តច្រៀងរួមក្លិបជាតារាចម្រៀងស្រី ឈួរ ស្រីរ័ត្ន ហើយត្រូវបានអ្នករស់នៅក្នុងក្រុងព្រះសីហនុស្គាល់ច្រើន ព្រោះតែលោកមានសម្លេងពិរោះនេះ បានលាចាកលោកនេះទៅហើយ។ បុរសរងគ្រោះយ៉ាងធ្ងន់ធ្ងរក្នុងហេតុការណ៍ឆេះក្លិប LV នៅកំពង់សោមនារាត្រីរំលងអធ្រាត្រម្សិលមិញ ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យនៅក្នុងប្រទេសវៀតណាម ប៉ុន្តែលទ្ធផលចុងក្រោយគឺគាត់បានទទួលមរណៈភាពហើយ។
ជនរងគ្រោះ លោក ប៊ូ ចាន់ណាក់ ហៅ វេហា ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យក្នុងព្រះរាជធានីភ្នំពេញ បន្ទាប់មកក៏បញ្ជូនបន្តទៅព្យាបាលនៅប្រទេសវៀតណាម ប៉ុន្តែពិតជាគួរឲ្យសោកស្តាយណាស់ រូបលោកបានទទួលមរណភាពហើយ នាវេលាម៉ោង 3ទៀបភ្លឺ ថ្ងៃ23ខែកុម្ភៈ នេះ។
សូមរំឭកដែរថា នៅរាត្រី 21 ខែកុម្ភៈ ឆ្នាំ2018 វេលាម៉ោង11 និង 40 នាទី អណ្តាលភ្លើងបានឆាបឆេះ ក្លិបកម្សាន្ត LV ដែលមានទីតាំងនៅស្ថិតនៅភូមិ 3 សង្កាត់ 4 ក្រុងព្រះសីហនុ បណ្តាលឲ្យអ្នកចម្រៀងប្រចាំក្លិប LV រូបនេះ រងរបួសធ្ងន់ធ្ងរ ដោយត្រូវភ្លើងឆាបឆេះសុខសាច់ពេញរាងកាយ ខណៈពេលដែលលោកកំពុងបំពេញការងារនៅក្នុងក្លឹបកម្សាន្តខាងលើ៕