ការផ្ទេរប្រាក់ចេញពីកម្ពុជាបានកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំ2017កន្លងទៅ ធៀបនឹងឆ្នាំ2016 ប៉ុន្តែអ្នកជំនាញផ្នែកហិរញ្ញវត្ថុអះអាងថា វាជារឿងសាមញ្ញចំពោះប្រទេសដែលពឹងផ្អែកលើការនាំចូលច្រើន ដើម្បីបំពេញតម្រូវការដល់ការប្រើប្រាស់នៅក្នុងប្រទេស ហើយវាគ្មានសញ្ញាណអ្វីគួរឱ្យបារម្ភនោះទេ។
របាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញថា ការផ្ទេរប្រាក់មានចំនួន 2,052 ប្រតិបត្តិការដោយក្នុងនោះការផ្ទេរប្រាក់ចេញមានចំនួន 1,296 ប្រតិបត្តិការ ស្មើនឹងចំនួនទឹកប្រាក់ 2.2 ប៊ីលានដុល្លារសហរដ្ឋអាមេរិក រីឯការផ្ទេរប្រាក់ចូលមានចំនួន 751 ប្រតិបត្តិការ ស្មើនឹង 0.7 ប៊ីលានដុល្លារ។
ចំនួននៃប្រតិបត្តិការផ្ទេរប្រាក់ចេញពីកម្ពុជាបានកើនឡើងយ៉ាងគំហុករហូតដល់ប្រមាណ0.7 ប៊ីលានដុល្លារអាមេរិក ធៀបនឹងឆ្នាំ2016 ដែលមានត្រឹមតែប្រមាណ 1.5ប៊ីលានដុល្លារមេរិក។
ទិន្នន័យដដែលបានបង្ហាញថា ការផ្ទេរប្រាក់ចូលប្រទេសកម្ពុជាមានកំណើនប្រមាណ 0.2ប៊ីលានដុល្លារអាមេរិក។
បណ្ឌិត អុិន ចាន់នីអ៊ីន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារ អេស៊ីលីដា ភីអិលស៊ី (ACLEDA Bank Plc) បានពន្យល់ថា ទោះបីជាការផ្ទេរប្រាក់ចេញពីប្រទេសកម្ពុជាមានចំនួនច្រើនក្នុងរយៈពេលនេះ ក៏ដោយ ក៏មិនមានសញ្ញាណណាមួយគួរឱ្យបារម្ភនោះទេ ព្រោះការផ្ទេរប្រាក់ចេញនេះជាប់ពាក់ព័ន្ធនឹងសកម្មភាពពាណិជ្ជកម្មរបស់កម្ពុជាជាមួយពិភពលោក។
បណ្ឌិត អុិន ចាន់នី បានបន្តថា កម្ពុជាត្រូវផ្ទេរប្រាក់ចេញទៅកាន់ទីផ្សារអន្តរជាតិដើម្បីទូទាត់ថ្លៃទំនិញ ជាពិសេសវត្ថុធាតុដើមសម្រាប់ផលិតផលវាយនភណ្ឌ ដែលកម្ពុជាត្រូវនាំចូលទាំងស្រុង។
បណ្ឌិត អុិន ចាន់នី បញ្ជាក់ថា៖ “វាមិនមានអ្វីគួរឱ្យបារម្ភនោះទេ ព្រោះកម្ពុជាត្រូវទូទាត់សងថ្លៃនាំចូលទំនិញ។ និយាយជារួម វាជារឿងធម្មតាសម្រាប់ផ្នែកពាណិជ្ជកម្ម ហើយវាគ្មានឥទ្ធិពលអ្វីផ្សេងក្រៅពីនោះទេ។
កម្ពុជាមានទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្តាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនដូចជាសហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស ជប៉ុន សហភាពអឺរ៉ុប សាធារណរដ្ឋកូរ៉េ និង សាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងបណ្តាប្រទេសក្នុងតំបន់ ជាពិសេសប្រទេសជិតខាង។ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ សាធារណរដ្ឋប្រជាមានិតចិន បានបង្កើនសកម្មភាពវិនិយោគយ៉ាងខ្លាំងនៅប្រទេសកម្ពុជា និងគ្របដណ្តប់លើសើ្ទរគ្រប់វិស័យ។
ជាមួយដំណើរទស្សនកិច្ចជាញឹកញាប់របស់ថ្នាក់ដឹកនាំចិន ភាគីកម្ពុជា និងចិនបានព្រមព្រៀងគ្នាក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី រហូតដល់ 6ប៊ីលានដុល្លារនៅឆ្នាំ2020ខាងមុខ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួម រវាងកម្ពុជា-ចិន កាលពីថ្ងៃទី11 ខែមករា ឆ្នាំ2017។ កម្ពុជានាំចូលផលិតផលសំខាន់ៗពីប្រទេសចិន ដូចជា សម្ភារសំណង់ វត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌ ផ្លែឈើ និងផលិតផលជាច្រើនប្រភេទទៀត។
សហរដ្ឋអាមេរិកទទួលទិញផលិតផលសម្លៀកបំពាក់ច្រើនជាងគេ បើប្រៀបធៀបនឹងប្រទេសក្នុងតំបន់ និងទូទាំងពិភពលោកទាំងមូល។
ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកដែលជាដៃគូពាណិជ្ជកម្មទិញទំនិញធំបំផុតទីពីររបស់កម្ពុជា បានបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់នៅឆ្នាំ2017 បើប្រៀបធៀបកាលពីឆ្នាំ2016កន្លងទៅ។
ទិន្នន័យក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានបង្ហាញថា ប្រទេសកម្ពុជាបាននាំចេញមុខទំនិញនានាទៅលក់នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ2017 សម្រេចបានក្នុងចំនួនទឹកប្រាក់ 3,064លានដុល្លារអាមេរិក បានកើនឡើងអត្រាជិត 9% បើធៀបនឹងការនាំចេញកាលពីឆ្នាំ2016ដែលសម្រេចបានក្នុងទឹកប្រាក់2,814លានដុល្លារអាមេរិក។ ទំនិញដែលនាំចេញពីកម្ពុជាទៅទីផ្សារអាមេរិកភាគច្រើនជាផលិតផលវាយនភណ្ឌ កាត់ដេរ និងស្បែកជើង ព្រមទាំងប្រភេទទំនិញកាបូបធ្វើដំណើរ និងកាបូបយួរដៃ។
បើប្រៀបធៀបនឹងតំបន់វិញ សហរដ្ឋអាមេរិកគឺជាទីផ្សារធំបំផុតលំដាប់ទី2 សម្រាប់កម្ពុជាបន្ទាប់ពីទីផ្សារសហគមន៍អឺរ៉ុប ក្នុងនោះសហរដ្ឋអាមេរិកបានស្រូបយកផលិតផលដែលមានមូលដ្ឋានផលិតនៅកម្ពុជាក្នុងរង្វង់ពី20% ទៅ30%នៃចំនួនទំនិញសរុប។
កាលពីឆ្នាំមុន រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ការអនុគ្រោះពន្ធពាណិជ្ជកម្មទាំងស្រុង ដល់ប្រទេសកម្ពុជា សម្រាប់ប្រភេទកាបូបយូរដៃអ្នកដំណើរដែលចូលទៅកាន់ទីផ្សាររបស់ខ្លួន ដែលនេះគឺជាផ្នែកមួយជំរុញឱ្យការនាំចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិក មានសម្ទុះកើនឡើង៕ការផ្ទេរប្រាក់ចេញពីកម្ពុជាកើនឡើងខ្លាំងក្នុងឆ្នាំ2017

កាលពីឆ្នាំមុន រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ការអនុគ្រោះពន្ធពាណិជ្ជកម្មទាំងស្រុង ដល់ប្រទេសកម្ពុជា សម្រាប់ប្រភេទកាបូបយូរដៃអ្នកដំណើរដែលចូលទៅកាន់ទីផ្សាររបស់ខ្លួន ដែលនេះគឺជាផ្នែកមួយជំរុញឱ្យការនាំចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិក មានសម្ទុះកើនឡើង៕