ក្រោយពីបញ្ចេញនូវកម្មវិធី កំប្លែងហ្មង ជាមួយរឿង «ជ័យគ្រតឆ្នាំ2018» នៅរាត្រីថ្ងៃទី18 ខែកុម្ភៈ ឆ្នាំ2018 គេសង្កេតឃើញថារឿងនេះមានសន្ទុះគាំទ្រខ្លាំង ទាំងអ្នកនៅក្នុងស្រុក និងក្រៅស្រុក ដែលជាចំនួនលើសការរំពឹងទុក ។
នេះគឺជាកម្មវិធីទី2 របស់ស្ថានីយ៍ទូរទស្សន៍ថោន (Town Full HDTV) ដោយកម្មវិធីទី១នោះមានឈ្មោះថា «ដូច្នឹងផង!» កំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនទាំងក្នុងស្រុក និងក្រៅស្រុក ដោយសើចរហូតចង់រឹងថ្គាម។
«ជ័យគ្រតឆ្នាំ2018» គ្រាន់តែដាក់បញ្ចាំងជាផ្លូវការ វេលាម៉ោង7ដល់ 8 យប់ ម្សិលមិញនេះ មានអ្នកមើលលើ បណ្តាញសង្គមហ្វេសប៊ុកណែនណាន់តាន់តាប់ ដោយម្នាក់ៗសរសើរថាល្អមើល សើចហើយសើចទៀត ជាមួយចំនួនអ្នកមើល លើអនឡាញ រហូតដល់ទៅ 2200 នាក់ មើលក្នុងមួយវិនាទី(ពេលកំពុងចាក់ផ្សាយលើហ្វេសប៊ុក) ។ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Naren Smile បានសរសេរថា «ល្អមើលណាស់ ស្រលាញ់ថោនណាស់» និងគណនីហ្វេសប៊ុកផ្សេងៗទៀត បានសរសើរថា ល្អមើលណាស់ ដោយអ្នកខ្លះភ្ជាប់មកជាមួយនិម្មិតសញ្ញាសើច បញ្ជាក់ថា ផ្ទុះសំណើចហើយជាមួយ ជ័យគ្រត2018 ។ ក្រៅពីនេះអ្នកតាមដាននៅក្នុងស្រុក ក្នុងនោះមានខ្មែរនៅក្រៅប្រទេស ក៏បានតាមដាន រឿងបែបព្រេងទិទាន ដោយថតចេញជារូបរាងបែបទំនើបកម្ម ក៏សរសើរថាល្អមើល ។
លោក ប៊ុន រតនា នាយកគ្រប់គ្រងការផលិតកម្មវិធីស្ថានីយ៍ទូរទស្សន៍ថោន (Town Full HD TV) បានបញ្ចេញ Status នៅលើគណនីហ្វេសប៊ុករបស់លោកថា « ខ្លាំងបាត់! រឿង: “ជ័យគ្រត2018” មានអ្នកទស្សនា 2.2K View ពេលកំពុងផ្សាយ សូមអរគុណបងប្អូនដែលគាំទ្រខាងក្រោមជាមតិរបស់បងប្អូនដែលគាំទ្រទាំងក្នុងនិងក្រៅប្រទេស កម្មវិធី: “កំប្លែងម៉ង” ៕
ទស្សនារឿង «ជ័យគ្រត2018» ដូចខាងក្រោមនេះ៖