តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា នៅពេលថ្មីៗនេះ បានឱ្យដឹងថា អ្នកត្រូវបានអ្នកលេងបណ្ដាញសង្គមបុរសម្នាក់សរសេរសាររិះគន់នាងចំៗ ដោយមិនប្រណីថ្វីមាត់ និងជេតិះដៀលប្រើពាក្យអសុរោះ ទាំងខ្លូនជាបុរសសោះ។
ផ្ដើមចេញពីអ្នកលេងហ្វេសប៊ុកនោះមានឈ្មោះគណនីថា ” Jetra Ananda Kong ” បានសរសេរសាររិះគន់ថាអ្នកនាង ចន ច័ន្ទលក្ខិណា ថា « អានcomment ហើយចុកឈាមទេនាងច័ន្ទ? ច័ន្ទមិនប្រកុយ នាងតារាពូកែតែខាងអុជអាលឈ្នានីស ទៅដល់ត្រង់ណាគេស្អប់ត្រង់ហ្នឹង សមណាស់ដែលជាប់ឈ្មោះទេពអប្សរចិត្តព្រាយ មានតែគេជេរ គេស្អប់ គេខ្ពើមរអើម ។ នាងតារាមិនដែលល្បី មិនដែលមានហ្វេន នាងតារាពូជឈ្នានីស មួយជាតិដល់ងាប់ទៅវិញ ដើរតែឈ្នានីសឆ្កិះឆ្កៀលអ្នកដទៃ។ ឆ្ងាញ់ត្រង់គេសុខចិត្តចំណាយលើស្រីតាំងក្នុងទូ ក៏មិនចំណាយទៅមើលនាងបីសាចដង្កូវរុកគួនក្នុងពិភពសិល្បះម្នាក់នេះដែរ។ ថ្ងៃក្រោយសល់តែឈ្មោះមហាអាស្រូវក្នុងសិល្បៈ អូយ! ចុកចាប់ »។
មិនបង្អង់យូរ អ្នកនាង ចន ច័ន្ទលក្ខិណា បុរសជាអ្នកលេងហ្វេសប៊ុកនោះវិញថា « បើខ្ញុំជាមនុស្សអាក្រក់ម៉្លេះសមរូបសិចអាក្រាតរបស់អ្នកនិងប្រុសៗមួយចំនួនបែកធ្លាយតាំងពីយូរហើយ តែខ្ញុំមិនធ្វើបែបនោះឡើយ តែកុំតាមខាំដូចឆ្កែឆ្កួតពេក បើគេឈប់តតាំងហើយសូមស្ងាត់ទៅ ប្រយ័ត្នកាន់បាត្រអោយអាត្មា សិចតាម video call អីៗណឹង ក៏មានដែរ ហើយកុំស្មានថាបុរសៗផ្សេងទៀតគេនៅស្ងៀម ខ្ញុំបានពីគេទេណា ប្រយ័ត្នម៉ាក់ៗឃើញម៉ាក់ៗគាំងបេះដូង »។
តែយ៉ាងណាមិញ ប្រភពពីគណនីហ្វេសប៊ុកខាងលើនោះ នៅតែមិនឈប់តសម្ដីឡើយ លោកបានបង្ហោះសារបន្ថែមការតបតទៅវិញថា « ផ្តាំទៅមីតារាក្តិតរលួយដែលត្រូវគេស្អប់ជេរដេញក្បាលចេញពីកូរ៉េម្នាក់ហ្នឹងផង បើវាចង់បញ្ចេញរូបភាពអាក្រាតស្អី អោយវាបញ្ចេញបញ្ជីរាយនាមឈ្មោះប្រុសដែលធ្លាប់ដេកជាមួយវាផង។ ជាពិសេសអាប្រុសមេធាវីដែលធ្លាប់ធ្លាយថាដេកជាមួយគ្នារហូតដល់បាក់គ្រែភីង! មីតារាសំគីស មីស៊ីប្រុសចងចង្កោម នាងឯងកុំមកចង់តំឡើងធ្មង់ដាក់អញ។ ក្លាហានអើតក្បាលមករករឿងស្អីតែអញ? ចុះនាងឯងមិនខ្លាំងដាក់បងប្អូននៅកូរ៉េផងទៅ មីតារាគេឃើញមុខដេញក្បាល? ទៅដល់ណាគេដេញក្បាលដល់នោះ នៅមិនព្រមចេះខ្មាស មុខសែនក្រាស់ ឈប់បានឈប់ទៅ មីតារាប៉ិនសន្សំរឿង មីតួឈ្នានីសអត់កំណើត។ បានតែស៊ីបាតជើងកណ្តាលមុខទេនាងឯង! »៕