អស់រយៈពេលជាង 5 ឆ្នាំមកហើយដែលតារាស្រីចាយរាងសិចស៊ីកញ្ញា កុល ដាវី និងលោក សុខ រក្សា បានរស់នៅជាមួយគ្នាដូចប្តីប្រពន្ធស្របច្បាប់ទៅហើយ ដោយសារតែគេសង្កេតឃើញអ្នកទាំងពីរទៅដល់ទីណាឃើញមានវត្តមានទាំងគូព្រមគ្នាតែម្តង ខណៈដំណឹងភ្ជាប់ពាក្យ និងដំណឹងដឹកដៃគ្នាចូលរោងការស្ថិតក្នុងភាពស្ងាត់ជ្រងំ ក៏ប៉ុន្ដែ ទាំងអ្នកសិល្បៈ និងមហាជនអ្នកគាំទ្រ សុទ្ធតែបានដឹងអំពីទំនាក់ទំនងរបស់ពួកគេ។
ថ្មីៗនេះប្រភពដែលទទួលបាន បានឱ្យដឹងថា តារាចម្រៀងប្រុស និងជាម្ចាស់បទ ” សំបុត្រស្នេហាក្នុងកន្ត្រកកង់ ” លោក សុខ រក្សា វិញ ធ្លាប់បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា « បច្ចុប្បន្ននេះ លោកមានផ្ទះប្រណីត 2 ល្វែងនិងមានរថយន្ដសមរម្យជិះ ទើបគិតគ្រោងចូលរោងការនៅចុងឆ្នាំ2018 នេះហើយព្រោះថា ខ្ញុំនិងដាវីស្រលាញ់គ្នាគឺជាស្នេហាពិត មិនមែនលេងសើចទេហើយអ្នកសិល្បះណាក៏បានដឹងរឿងរបស់ពួកយើងដែរ »។
យ៉ាងណាមិញ តារាចាយសម្រស់សិចស៊ីកញ្ញា កុល ដាវី បានបញ្ជាក់ប្រាប់បន្ថែមថា « ពិធីមង្គលការនោះគឺពិតជាជិតដល់ពេលឆាប់ៗនេះមែន តែមិនទាន់កំណត់ពេលវេលាពិតប្រាកដទេ ហើយថ្ងៃរៀបការនាងខ្ញុំគឺធ្វើដោយចំហរដោយហៅអ្នកសារព័តមានទាំងអស់ឲ្យចូលរួម»៕