ស្រាយ​ចម្ងល់… តើ​មាន​គ្រោះថ្នាក់​ទេ ពេល​ស្ត្រី​មានគភ៌ មាន​អា​ការឈឺ និង​ស្ពឹក​ម្រាមដៃ?

សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​អាច​នឹងមាន​អាការ​ឈឺ និង​ស្ពឹក​ម្រាមដៃ ដែល​ធ្វើឱ្យ​ស្ត្រី​មានគភ៌​កូន​ដំបូង​ជាច្រើន​អាច​នឹង​នឹក​សង្ស័យថា តើ​អា​ការដែល​កើតឡើង​នេះ ជា​អាការ​ធម្មតា​របស់ស្ត្រី​មាន​ផ្ទៃពោះ​ដែរឬទេ? ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ឬទេ? ហើយ​តើ​កូន​ក្នុង​គភ៌​នឹងមាន​គ្រោះថ្នាក់​ដែ​ឬទេ? ជាដើម។

ដើម្បី​កុំឱ្យ​ស្ត្រី​មានគភ៌​ថ្មោងថ្មី​ទាំងឡាយ​ត្រូវ​ខូចសុខភាព​ផ្លូវចិត្ត ឡា​រ៉ែ​ន មាន​ពាក្យ​អធិប្បាយ​មក​ជម្រាប​អនាគត​អ្នក​ម្ដាយ​ទាំងអស់​ឱ្យ​បាត់​ចម្ងល់​ចំពោះ​រឿង​ខាងលើ​នោះ​ដូចតទៅ។

មូលហេតុ​របស់​អាការ​ឈឺ និង​ស្ពឹក​តាម​ម្រាមដៃ ម្រាមជើង

ភាគច្រើន​អាការ​ឈឺ និង​ស្ពឹក​ម្រាមដៃ​របស់​ស្ត្រី​មាន​ផ្ទៃពោះ​មាន​មូលហេតុ​មកពី​ការដែល​សរសៃប្រសាទ​ដែល​ទៅ​ចិញ្ចឹម​បរិវេណ​បាតដៃ​ត្រូវបាន​សង្កត់ ជាហេតុ​ធ្វើឱ្យ​សាច់​ភ្នាស​នៅត្រង់ម្ដុំ​នោះ​មាន​អាការ​ហើម រហូត​ធ្វើឱ្យមាន​អា​ការឈឺ​ស្ពឹក​នៅតាម​ម្រាមដៃ​ឡើង ដោយ​មូលហេតុ​សំខាន់​ដែល​ធ្វើឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​មាន​អាការ​ទាំងនេះ​ឡើង ក៏​ដោយសារតែ​ក្នុងអំឡុងពេលតាំង​គភ៌ កម្រិត​អ័រម៉ូន​នៅក្នុង​រាងកាយ​របស់​ស្ត្រី​មានគភ៌​នឹង​ប្រែប្រួល ដោយ​អ័រម៉ូន​មួយ​ប្រភេទ​ដែល​ឈ្មោះថា ប្រូ​ជេ​ស្ទើ​រ៉ូ​ន បាន​ទៅ​ជំរុញ​ឱ្យ​សរសៃ​វាវ​កើតការ​បន្ធូរ​ខ្លួន និង​ធ្វើឱ្យ​សន្លាក់​តឆ្អឹង​កើតការ​បន្ទន់ខ្លួន​ខ្លាំង​ឡើង ហុច​ផល​ឱ្យ​ខាងក្នុង​រាងកាយ​មាន​ជាតិ​ទឹក​ប្រមូល​សន្សំ​ក្នុង​បរិមាណ​ច្រើន ហើយដោយ​បរិមាណ​ទឹក​ដែល​ច្រើន​ជ្រុល​ពេក​នេះ វា​បានធ្វើឱ្យ​ចន្លោះ​ត្រង់​ផ្នែក​កៃ​ដរួម​តូច និង​ធ្វើឱ្យ​សរសៃប្រសាទ​ត្រូវបាន​សង្កត់។

អាការ​ឈឺ និង​ស្ពឹក​ម្រាមដៃ​នេះ អាច​នឹង​កើតឡើង​នៅលើ​តែ​ម្រាមដៃ​ណា​តែ​ម្ខាង ឬ​អាច​នឹង​កើតឡើង​ទាំងសងខាង​ដំណាលគ្នា​ក៏មាន ដោយ​ស្ត្រី​មានគភ៌​អាច​នឹងមាន​អាការ​នេះ​ទៅ​រហូតដល់ថ្ងៃ​បញ្ចប់​ការតាំង​គភ៌ គឺ​ពេល​ឆ្លងទន្លេ​រួច។

វិធី​សម្រាល​អាការ​នៅពេល​ឈឺ និង​ស្ពឹក​តាម​ម្រាមដៃ ម្រាមជើង

1/ នៅពេល​ស្ត្រី​មានគភ៌​មាន​អាការ​ឈឺ និង​ស្ពឹក​កើតឡើង​ក្នុងខណៈដែល​ខ្លួន​ប្រើ​ដៃ​ក្នុង​ការធ្វើ​កិច្ចការងារផ្សេងៗនោះ ចូរ​ស្ត្រី​មានគភ៌​ឈប់សម្រាក​ដៃ​ពី​ការងារ​ដែល​កំពុង​ធ្វើ​នោះ​ភ្លាម ហើយ​សម្រាក​ទុកចោល​មួយស្របក់ នោះ​អាការ​នឹង​ល្អ​ប្រសើរឡើង​បាន​ដោយ​ឯកឯង។

2/ ចូរ​យក​បាតដៃ​ទៅ​ដាក់​ត្រាំ​នៅក្នុង​ទឹក​ក្ដៅឧណ្ហ។ ដោយសារតែ​ទឹក​ក្ដៅឧណ្ហៗនឹង​ជួយ​ជំរុញ​ឱ្យ​ការហូរ​វិល​របស់​ឈាម​ធ្វើការ​បានល្អ​ឡើង ដែល​នឹង​ធ្វើឱ្យ​ស្ត្រី​មានគភ៌​មាន​អារម្មណ៍​ធូរស្រាល និង​បាត់​ឈឺ​ជាបណ្ដើរៗរហូតដល់​ប្រក្រតី​ឡើងវិញ។ បើសិនជា​ធ្វើ​ជាប់​ជាប្រចាំ​មុនពេល​គេង នឹង​ជួយ​ឱ្យ​ភាព​ញឹកញាប់​របស់​អាការ​នេះ​ថយចុះ​បាន។

3/ ហ្វឹកហាត់​ធ្វើ​យ៉ូ​ហ្កា​គ្រប់គ្រង​សាច់ដុំ។ ការ ធ្វើ​យ៉ូ​ហ្កា​ជា​វិធី​មួយទៀត​ដែល​អាចជួយ​សាង​នូវ​ភាព​ធូរស្រាល​ដល់​សាច់ដុំ និង​ជួយ​ឱ្យ​ការហូរ​វិល​របស់​ឈាម​កាន់តែ​ល្អ​ឡើង ហើយ​ថែមទាំង​ជួយ​ឱ្យ​សាច់ដុំ​មាន​ភាពរឹងមាំ​ខ្លាំង​ឡើង​ទៀតផង តែ​ត្រូវ​ជ្រើសរើស​ធ្វើ​ក្បាច់​ណា​ដែល​មិន​ប៉ះពាល់​ដល់​កូនតូច​នៅក្នុង​ផ្ទៃ​ខ្លាំងពេក។

អាការ​ឈឺ និង​ស្ពឹក​ម្រាមដៃ ម្រាមជើង​គឺជា​អាការ​ម្យ៉ាង​របស់​អ្នកមាន​ផ្ទៃពោះ​ដែល​នឹង​អាច​បាត់​ទៅវិញ​បាន​ដោយ​ឯកឯង ដោយសារតែ​ក្រោយពី​ពេល​ប្រសូត អាការ​ហើម​នឹង​ថយចុះធ្វើឱ្យ​ចន្លោះ​ត្រង់​ផ្នែក​ម្រាមដៃ​ធំ​ស្រឡះ​ឡើងវិញ​ធ្វើឱ្យ​អាការ​ឈឺ និង​ស្ពឹក​ពី​ការ​សង្កត់​របស់​សរសៃ​ប្រសាទ​បាត់​លែងមាន។ អាការ​ឈឺ និង​ស្ពឹក​ម្រាមដៃ ម្រាមជើង​នេះ​មិន​បង្កឱ្យមាន​គ្រោះថ្នាក់អ្វី​ដល់​ស្ត្រី​មានគភ៌ និង​កូន​ក្នុង​ផ្ទៃ​ឡើយ តែ​យ៉ាងណាក៏ដោយ បើសិនជា​អាការ​នេះ​កើតឡើង​ធ្ងន់ធ្ងរ​ខ្លាំង ឬ​មាន​កើត​អាការ​ខុស​ប្រក្រតី​ផ្សេងទៀត​រួមជាមួយ​ផង​នោះ គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យជំនាញ​ជាបន្ទាន់៕

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ វិថីតេជោសន្តិភាពឆ្នេរអង្កោល ជាសរសៃឈាមមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់សហគមន៍ទេសចរណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវវិថីតេជោសន្តិភាពឆ្នេរអង្កោល នៅខេត្តកែប...

អត្ថបទស្រដៀងគ្នា