កន្លងមកព័ត៌មានដែលត្រូវបានគេទម្លាយពីរឿងកញ្ញា សួស វីសា លួចបង្កាត់ភ្លើងស្នេហាជាមួយប្រុសក្មេងថមមី ធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ខ្លាំង និងបានធ្វើឱ្យតារាស្រីរូបនេះភ័យបះសក់ច្រូង ថែមទាំងចេញមុខមកបកស្រាយបដិសេធពីរឿងរ៉ាវស្នេហារបស់ខ្លូនភ្លាមៗ ដោយមិនបង្អង់យូរឡើយ។
គួររំឭកផងដែរថា កន្លងមកតារាចម្រៀងស្រីនៅក្នុងផលិតកម្មរស្មីហង្សមាសរូបនេះ ធ្លាប់ធ្វើការបដិសេធថា «ចង់ប្រាប់រឿងមួយដល់អ្នកគាំទ្រនឹងស្រឡាញ់ចូលចិត្តខ្ញុំទាំងអស់ឱ្យបានដឹងថា រឿងនេះ ខ្ញុំចង់ជម្រាប និងបញ្ជាក់ឱ្យច្បាស់ជាយូរមកហើយ។ ខ្ញុំសូមជម្រាបដល់បណ្តាអ្នកគាំទ្រខ្ញុំទាំងអស់ និងបងៗសារព័ត៌មានថា ខ្ញុំ សួស វីសា ជាមួយប្អូនប្រុស ថមមី គ្មានទំនាក់ទំនងស្នេហាអ្វីទេ»។
តែនៅពេលថ្មីៗនេះ បើតាមប្រភពដែលសារព័ត៌មានឡារ៉ែនទទួលបាន ត្រូវគេបង្ហើបឱ្យដឹងថា ការពិត សួស វីសា និង ថមមី ពិតជាស្រឡាញ់គ្នាមែនទែន តែដោយសារមួយរយៈពេលមុនអ្នកទាំងពីរឈ្លះគ្នាទើប សួស វីសា ប្រកាសថា មិនបានស្រឡាញ់គ្នាជាមួយ ថមមី ដើម្បីកុំឱ្យមានការយល់ច្រឡំ ។ នៅក្នុងឆ្នាំថ្មី 2018 នេះ អ្នកទាំងពីរបានផ្សះផ្សាស្នេហាគ្នាឡើងវិញហើយ ដូច្នេះហើយទើបឃើញអ្នកទាំងពីរបណ្តើរគ្នាយ៉ាងល្អូកល្អើននឹងគ្នាទៅណាមកណាផ្អែមល្ហែមដូចមុន ។ សូម្បីតែលោក ថមមី ផ្ទាល់ក៏បានបង្ហើបប្រាប់ថាពីគម្រោងរៀបការរបស់ខ្លួននៅក្នុងឆាប់ៗខាងមុខផងដែរ ពីព្រោះអ្នកទាំងពីរបានត្រូវរូវគ្នាដូចដើម ក្រោយពីឈ្លះគ្នាមួយរយៈ ។ គួរបញ្ជាក់ផងដែរថា ដំណឹងល្អរបស់អ្នកពីរអាចនឹងមានឡើងនៅក្នុងពេលឆាប់ៗខាងមុខ៕