
តាមរយៈបណ្ដញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាស្រីសម្បុរស្រអែមកញ្ញា សុភ័ក្រ កុសុម៉ា នៅថ្ងៃទី 16 ខែកុម្ភៈ ឆ្នាំ 2018 នេះ បានឱ្យដឹងថា តារាស្រីរូបនេះមិនត្រឹមតែជាតារាចម្រៀងដែលមានសំឡេងត្រាប់តាមអ្នកនាង យក់ ថិតរដ្ឋា នោះទេ នៅក្នុងនោះ នាងក៏បានប្រាប់មហាជនៀផងដែរថា នាងពិតជាស្រឡាញ់និងគាំទ្រ តារាស្រីល្បីឈ្មោះនៅក្នុងផលិតកម្មរស្មីហង្សមាស គឺកញ្ញា ឱក សុគន្ធកញ្ញា ដែលចាត់ទុកថា ជាកំពូលតារាចម្រៀងនៅក្នុងដួងចិត្តរបស់នាង និងប្រិយមិត្តស្រទាប់យុវវ័យផងដែរ។
ថ្មីៗនេះ សុភ័ក្រ កុសុម៉ា បានបញ្ចេញសារទម្លាយរឿងក្នុងចិត្តដែលនិយាយរៀបរាប់ពី ឱក សុគន្ធកញ្ញា ព្រមជាមួយរូបថតប៉ុន្មានសន្លឹក ថតជាមួយគណៈកម្មការកម្មវិធីប្រលងចម្រៀងលំដាប់ពីភពលោកធំៗ ដោយបង្ហោះនៅលើគណនីហ្វេសប៊ុកថា «និយាយទៅអាយដលគួរឱ្យស្រឡាញ់ គួរឱ្យគោរពខ្លាំង អង្គុយជិតដាក់ដៃលើភ្លៅទៀត អូយម្ចាស់ស្នេហ៍» ។ ទោះបីជាពេលនេះ តារាស្រីសម្បុរស្រអែមស្រស់ សុភ័ក្រ កុសុម៉ា មានឈ្មោះបោះសំឡេងក្នុងវិស័យសិល្បៈយ៉ាងណាក្ដី ប៉ុន្ដែនាងនៅតែកោតស្ញប់ស្ញែងចំពោះ សុគន្ធកញ្ញា និង ចាត់ទុកកំពូលតារាចម្រៀងស្រីដួងនេះជា idol ថែមទៀត ។
សូមជម្រាបបន្ថែមថា ប្រិជាប្រិយភាពរបស់តារាស្រីរូបស្រស់រូបនេះ កាន់ឡើងកូដរហូតដោយសារតែ កញ្ញាពូកែកំប្លុកកំប្លែង និងធ្វើឱ្យមហាជនផ្ទុះសំណើចជាមួយសំដីចាក់ទឹកមិនលេចរបស់នាង ដែលជាហេតុធ្វើឱ្យស្ថានីយទូរទស្សន៍នានាចាប់អារម្មណ៍ចំពោះរូបនាង និងចង់បាននាងធ្វើជាពិធីការិនីក្នុងកម្មវិធីធំៗផងដែរ៕





