តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី15 ខែកុម្ភៈ ឆ្នាំ2018នេះបានឱ្យដឹងថា នៅទីបំផុតតារាស្រី គង់ ចាន់ស្រីមុំ បានបង្ហើបប្រាប់មហាជនជាអ្នកគាំទ្រថា កាដូឆ្នាំថ្មីដែលនាងទទួលបានក្នុងឆ្នាំនេះ និងពិសេសបំផុតនោះគឺ ព្រះនាងតូច ដែលស្ដែងឱ្យដឹងថា កូននៅក្នុងផ្ទៃរបស់អ្នកនាង គឺជាកូនស្រី។
យ៉ាងណាមិញ អ្នកនាងបានសរសេរបញ្ជាក់នៅលើហ្វេសប៊ុករបស់ខ្លួនថា «ថ្ងៃនេះគម្រប់ខួប 10ឆ្នាំ valentine ជាមួយប្តីសំឡាញ់ ហើយឆ្នាំនេះយើងទទួលបានកាដូដ៏ពិសេសពីទេវតា គឺព្រះនាងតូច ចា៎!»។ មកទល់ពេលនេះកូនក្នុងផ្ទៃរបស់ គង់ ច័ន្ទស្រីមុំ មានវ័យ 17 សប្តាហ៍ហើយ នាងបានរង់ចាំមើលលទ្ធផលយ៉ាងអន្ទះសាក្នុងចិត្ត តែទីបំផុតលទ្ធផលដែលបានមកក្រោយពីទៅពិនិត្យអេកូហើយឃើញថា កូនក្នុងផ្ទៃ គឺជាកូនស្រី ដែលរឹតតែធ្វើឱ្យអ្នកនាង គង់ ច័នស្រីមុំ រំភើបចិត្តកាន់តែខ្លាំងឡើង។
គួរបញ្ជាក់ផងដែរថា បើទោះបីជាតារាស្រីរូបនេះកំពុងតែពពោះ 17 សប្ដាហ៍ហើយក្ដី តែគេកត់សម្គាល់ឃើញថា ការងាររកស៊ីរបស់អ្នកនាងនៅតែបន្ដដំណើរការដូចដើម សឹងតែរកពេលវេលាសម្រាកគ្មាន តែស្វាមីរបស់អ្នកនាងមិនចង់ឱ្យអ្នកនាងធ្វើការងារអ្វីទាំងអស់ សំខាន់គឺ ថែរក្សាសុខភាពកូននៅក្នុងផ្ទៃឱ្យបានល្អបំផុត ៕