តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់កវីនិពន្ធលោក សុខ ជំនោរ បានបង្ហោះរូបភាពផ្អែមល្ហែមជាមួយភរិយាជាច្រើនសន្លឹក នៅទី 14 ខែកុម្ភៈ ឆ្នាំ 2018 នេះ ដែលត្រូវនឹងថ្ងៃបុណ្យក្ដីស្រឡាញ់ ឬ Valentine’s Day ។ ដោយឡែករូបភាពជាច្រើនសន្លឹកនោះបានស្ដែងឱ្យឃើញថា ទោះរវល់នៅក្នុងការងារក៏ដោយតែកវីរូបនេះមិនភ្លេចដឹកដៃភរិយាទៅដើរកម្សាន្តនៅប្រទេសកូរ៉េនៅថ្ងៃទី 14 កុម្ភៈនោះដែរ ។
គួររំឮកផងដែរថា ក្រោយពីរៀបអាពាហ៍ពិពាហ៍ភ្លាមលោក សុខ ជំនោរ និង ភរិយាបាននាំគ្នាទៅក្រេបទឹកឃ្មុំនៅប្រទេសចិន ហើយពេលនេះអ្នកទាំងពីរក៏បានបង្ហាញរូបភាពផ្អែមល្ហែមនឹងគ្នាបង្អួតមហាជនអ្នកគាំទ្រផងដែរ។ រហូតមកទល់ពេលនេះ ភរិយារបស់លោក សុខ ជំនោរ នៅមិនទាន់មានដំណឹងឃ្លានម្ជូរនៅឡើយទេ នោះក៏ដោយសារតែរូបលោកផ្ទាល់មមារញឹកនិងការងារពេកក៏អាចថាបានដែរ តែយ៉ាងណាមិញ ភាពផ្អែមល្ហែមរបស់លោក និងភរិយា នៅតែមានរាល់ថ្ងៃ និងអណ្ដែតឡើងនៅលើហ្វេសប៊ុកថែមទៀតផង។
ចង់ដឹងថា ដំណើរកម្សាន្ដទៅប្រទេស កូរ៉េ របស់កវីរូបនេះ និងភរិយា មានភាពផ្អែមល្ហែមដល់កម្រិតណានោះ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖