សាកចំណាយពេលគិតបន្តិចទៅមើលថា គ្រាន់តែសាច់ក្រកចៀនធម្មតាៗតែមួយមុខមានរសជាតិឈ្ងុយឆ្ងាញ់ អាចទាក់ទាញចិត្តបានមិនតិចទៅហើយ ចុះទម្រាំបានទទួលទានសាច់ក្រកចម្រុះជាតិសាសន៍មកពីច្រើនតំបន់ផ្សេងៗគ្នាស្ថិតនៅលើផ្ទៃចានតែមួយ តើមានភាពអស្ចារ្យដល់កម្រិតណាទៅហ្ន៎! តោះ… កុំនៅស្មានទៀតអី បើចង់ដឹងកាន់តែច្បាស់លោកអ្នកអាចទៅកាន់ភោជនីយដ្ឋាន Cowboy ដែលមានស្ថិតនៅតាមបណ្តោយផ្លូវប៉ាស្ទ័រ កែងផ្លូវលេខ242 ខណ្ឌដូនពេញ រាជធានីភ្នំពេញបាន ឬក៏អាចសាកល្បងចម្អិននៅផ្ទះបានដោយខ្លួនឯង ដោយគ្រាន់តែធ្វើតាមការណែនាំដូចខាងក្រោមនេះ។
+ គ្រឿងផ្សំ
* សាច់ក្រកអ៊ីតាលី
* សាច់ក្រកប្រាវឺស
* សាច់ក្រកសាច់ជ្រូកចំហុយផ្សែង
* សាច់ក្រកអាល្លឺម៉ង់
* ខ្ទឹមបារាំង
* ដំឡូងបារាំងតូច
* ម៉ាស្តាតម៉ដ្ឋ
+ វិធីធ្វើ
យកសាច់ក្រកទាំងអស់ទៅអាំង លើកលែងតែសាច់ក្រកអាល្លឺម៉ង់ ដែលត្រូវយកទៅស្ងោរ។ ដោយឡែក ចំពោះខ្ទឹមបារាំង និងដំឡូងបារាំងតូច ត្រូវយកទៅឆាជាមួយប៊័រឱ្យឆ្អិនល្អជាការស្រេច៕