បើតាមរយៈទំព័រហ្វេសប៊ុក សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម នៅថ្ងៃទី13 ខែកុម្ភៈ ឆ្នាំ2018នេះ បានឱ្យដឹងថា លោក អ៊ឹម ជីវ៉ា តំណាងឱ្យសមាគមសិល្បករខ្មែរបានយកថវិកាមូលនិធិសិល្បករចាស់ជរាទៅប្រគល់ជូនដល់លោកយាយ សាន គឹមហួយ ដែលលោកយាយគឺជាសិល្បការិនីផ្នែកចម្រៀងបុរាណ និងកាត់សក់ជំនាន់មុន។
នៅក្នុងនោះ មានថវិកាចំនួន 40ម៉ឺនរៀលដែលបានឧបត្ថម្ភដោយលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យផងដែរ។ ក្នុងឱកាសនេះផងដែរ យើងខ្ញុំទាំងអស់គ្នាសូមថ្លែងអំណរអរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់សិល្បករចាស់ជរា ជាពិសេសសូមថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកា 1ឆ្នាំ 5ម៉ឺនដុល្លារ ដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា។
ដើម្បីឱ្យកាន់តែជាក់ច្បាស់បន្ថែមទៀត សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖