នាពេលបច្ចុប្បន្ននេះគេសង្កេតឃើញថា តារាសម្ដែងស្រី ដួង ម៉ានិច កាន់តែមានប្រជាប្រិយភាពខ្លាំងជាងមុនទៅទៀត ដោយសារតែកញ្ញាបានបង្ហាញវត្តមានជាញឹកញាប់នៅលើវិស័យសិល្ប: មិនថាតែការសម្តែងខ្សែភាពយន្ត ការថតស្ប៉ត សម្អាងការផ្សេងៗ ឡើងកូដរហូតទទួលបានការគាំទ្រពីទស្សនិកជនទាំងក្នុងស្រុក និងក្រៅស្រុកយ៉ាងច្រើន ជាពិសេសគឺបងប្អូនខ្មែរដែលរស់នៅលើទឹកដីសហរដ្ឋអាមេរិកតែម្ដង។ ទន្ទឹមនឹងរាសីឡើងខ្ពស់ត្រដែតមានហុងស៊ុយនេះ ស្រាប់តែមានដំណឹងខ្សឹបខ្សៀវមួយដែលសារព័ត៌មាន ឡារ៉ែន ទទួលបានដែលលេចឮមកថា នាងកំពុងត្រៀមឡើងផ្ទះវីឡាថ្មីប្រណីតមួយទៀតចុងខែកុម្ភៈនេះ ក្នុងបុរីប៉េងហួតបឹងស្នោ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រភពច្បាស់ការដែលនឹងត្រូវទៅចូលរួមក្នុងពិធីឡើងគេហដ្ឋានថ្មីរបស់ ដួង ម៉ានិច ដែរនោះបានបញ្ជាក់ប្រាប់ថា តារាស្រីរូបនេះមានកម្មវិធីឡើងផ្ទះថ្មីរបស់នាងនៅថ្ងៃទី23 ខែកុម្ភៈ ឆ្នាំ2018 ដែលធ្វើឡើងនៅក្នុងបុរីប៉េងហួត បឹងស្នោរតែម្ដង ដោយត្រៀមចំណាយជាច្រើនម៉ឺនដុល្លារសហរដ្ឋអាមេរិក ។ សូមជម្រាបបន្ថែមថា ខណៈនេះ ម៉ោងនេះដែរ សារព័ត៌មានឡារ៉ែន ពុំទាន់អាចទាក់ទងសុំការបញ្ជាក់បន្ថែមចំពោះរឿងនេះពីកញ្ញា ដួង ម៉ានិច បាននៅឡើយទេ៕