តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាស្រី ដេននី ក្វាន់ នៅពេលមុននេះបន្ដិច បានឱ្យដឹងថា តារាស្រីរូបនេះ បានបង្ហោះវីដេអូសម្ដែងដំបូងសារជាថ្មីឡើងវិញ និងបានបង្ហាញពីអារម្មណ៍នឹកនាដល់អនុស្សាវរីយ៍ដែលខ្លួនមានវត្តមានលើវិថីសិល្បៈកន្លងទៅ បន្ទាប់ពីបានក្លាយខ្លួនជាសិល្បៈការិនីដែលជាប់បម្រាមរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
តារាស្រីរូបនេះបានរៀបរាប់នៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថា « នឹកអនុស្សាវរិយ៍ចាស់ៗដែលធ្លាប់សម្តែងណាស់ នៅសល់តែជាងពីរខែទៀតទេចូលសិល្បះវិញហើយ »។ សូមរំឭកផងដែរថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចេញបម្រាមមួយឆ្នាំក្នុងការហាមឃាត់ក្រុមហ៊ុន ឬផលិតកម្មនានា មិនឲ្យទទួលតារាសម្តែងស្រីសិចស៊ីទើបតែរះក្នុងសិល្បៈនាង ដេននី ក្វាន់ នៅថ្ងៃទី 2 ខែឧសភា ឆ្នាំ 2017 ដែលរហូតមកទល់ពីនេះ គឺជិតដល់ថ្ងៃដែលនាងបានរួចពីបម្រាមរបស់ក្រសួងវិញហើយ៕