ប្រតិកម្មចាញ់អាហារ គឺការដែលប្រព័ន្ធទប់ទល់ជាតិពុលក្នុងរាងកាយកើតភាពវិលវល់ គិតថាសារធាតុអាហារដែលប្រក្រតីមិនមានគ្រោះថ្នាក់ចំពោះរាងកាយបែរទៅជាមានគ្រោះថ្នាក់ ទើបមានប្រតិកម្មប្រឆាំងនឹងសារធាតុបង្កប្រតិកម្មចាញ់ក្នុងអាហារនោះ ដោយសាងបដិបក្ខប្រាណឡើងមកតតាំងនឹងសារធាតុនោះ ធ្វើឱ្យកើតជាអាការប្រតិកម្មចាញ់ ដូចជា កណ្តាស់ ខ្លួនប្រាណហើម ឡើងក្រហម ឬឡើងកន្ទួលនៅលើស្បែកជាដើម ដូច្នេះបើអ្នកម្តាយសង្ស័យថា កូនតូចមានអាការប្រតិកម្មចាញ់ អ្នកម្តាយគួរតែទៅប្រឹក្សាជាមួយគ្រូពេទ្យកុមារជាបន្ទាន់។
តើអ្នកម្តាយនឹងជួយកូនតូចយ៉ាងណា បើកូនមានអាការប្រតិកម្មចាញ់អាហារ?
1/ កត់ត្រាទុកថា តើកូនញ៉ាំអ្វីខ្លះក្នុងមួយថ្ងៃៗ ដើម្បីរកមូលហេតុនៃការកើតប្រតិកម្មចាញ់នោះ។
2/ ឱ្យកូនញ៉ាំអាហារប្រភេទថ្មីរៀងរាល់4ថ្ងៃ ក្នុងអំឡុងឱ្យអាហារបន្ថែមតាមវ័យ វានឹងជួយសង្កេតតាមដានមើលប្រតិកម្មថ្មីៗរបស់កូនបាន។
3/ ចំណាំទុកថា អាហារណាមួយដែលកូនញ៉ាំហើយកើតមានប្រតិកម្មចាញ់ ដើម្បីចៀសវាងកុំឱ្យកូនញ៉ាំលើកក្រោយទៀត។
4/ នៅពេលកូនកើតប្រតិកម្មចាញ់អាហារ ឬថ្នាំពេទ្យ ចូរប្រញាប់នាំកូនតូចទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីទទួលការព្យាបាលយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលា។
5/ ចំណែកអាការអាហារមិនរំលាយវិញ អាចពិបាកសង្កេតឃើញជាងបន្តិច តែវិធីដែលល្អបំផុតគឺ ប្រឹក្សាជាមួយគ្រូពេទ្យឱ្យជួយវិនិច្ឆ័យ និងផ្តល់ពាក្យប្រឹក្សា ដើម្បីនឹងបានចាត់ការបញ្ហាបានត្រឹមត្រូវ និងច្បាស់លាស់៕