ព្រឹត្តិការណ៍អូឡាំពិករដូវរងា ក្នុងប្រទេសកូរ៉េខាងត្បូង អាចនឹងក្លាយជាយុទ្ធនាការដ៏ត្រជាក់បំផុត ចាប់តាំងប្រទេសន័រវែស បានធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ1994 ខណៈដែលសីតុណ្ហភាពក្នុងទីក្រុង Pyeongchang ធ្លាក់យ៉ាងទាបនៅខែកុម្ភៈនេះ។ នេះបើយោងទៅតាមការសិក្សាស្រាវជ្រាវមិនផ្លូវការមួយ។
ការមានអាកាសធាតុធ្លាក់ដល់ -20 នៅពេលរាត្រី និងកម្រឡើងទៅកាន់កម្រិតខ្ពស់ជាងនេះ អាកាសធាតុនៅទីក្រុង Pyeongchang បានផ្តល់ឱ្យអត្តពលិកនូវលក្ខខណ្ឌផ្សេងគ្នាមួយទាំងស្រុង បើធៀបទៅនឹងព្រឹត្តិការណ៍អូឡាំពិករដូវរងាក្នុងទីក្រុង Sochi ប្រទេសរុស្ស៊ី កាលពីឆ្នាំ2014។
ក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងា ដែលចាប់ផ្តើមនៅថ្ងៃនេះ រហូតដល់ថ្ងៃទី25 ខែកុម្ភៈនោះ អត្តពលិកច្រើនជាង 3000នាក់ មកពី 92ប្រទេស នឹងធ្វើការប្រកួតលើវិញ្ញាសាសរុបចំនួន109 លើប្រទេសកីឡាចំនួន15។
សំបុត្រចូលទស្សនាប្រមាណជា 77ភាគរយ ត្រូវបានលក់អស់ ពោលគឺប្រមាណជា 826000សន្លឹក សម្រាប់ការប្រកួតលើទីលានចំនួន13 នៅកូរ៉េខាងត្បូង។ ខ្នើយកម្តៅ ភួយ អាវភ្លៀង និងពូករក្សាកម្តៅនៅកន្លែងអង្គុយ នឹងត្រូវផ្តល់ឲ្យសម្រាប់អ្នកចូលរួមទស្សនា ខណៈដែលពួកគេត្រៀមទស្សនាការកីឡាចម្លែកៗ ក្នុងអាកាសធាតុដ៏ត្រជាក់បំផុតក្នុងទីក្រុង Pyeongchang ដោយស៊ីតុណ្ហភាពធ្លាក់ដល់ក្រោមសូន្យជាលើកទី3នៅឆ្នាំនេះ។
សីតុណ្ហភាពនេះ មានន័យថា ទីក្រុង Pyeongchang នឹងឈរពីលើព្រឹត្តិការណ៍ក្នុងឆ្នាំ1994 ក្នុងទីក្រុង Lillehammer ប្រទេសន័រវែស ដែលមានសីតុណ្ហភាព -11 អង្សាសេ ក្នុងនាមជាទីក្រុងម្ចាស់ផ្ទះដូ៏ត្រជាក់បំផុតក្នុងប្រវត្តិសាស្ត្រ៕
ប្រភពពី៖ Reuters