ពិតជាភ្ញាក់ផ្អើលណាស់ ដែលតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាចម្រៀងស្រីប្រចាំផលិតកម្មថោនកញ្ញា ស៊ូ ស៊ីរិកា នៅថ្ងៃទី 9 ខែកុម្ភៈ ឆ្នាំ 2018 នេះ បានបង្ហោះឱ្យដឹងថា នាងកំពុងជួបទុក្ខធំដោយអ្នកម្ដាយរបស់នាងទទួលមរណភាពកាលពីយប់ម្សិលមិញនេះ។
ទន្ទឹមនឹងនោះ កញ្ញា ស៊ូ ស៊ីរិកា បានសរសេរថា « កូនសុំទោសអ្នកម្តាយដ៍កំសត់របស់កូន..ម៉ាក់ឈឺណាស់មែនទេ??ពេលនេះម៉ាក់លែងឈឺទៀតហើយ ម៉ាក់បានគេងលក់ស្រួលហើយ…កូនសូមឱ្យម៉ាក់ទៅអោយបានសុខ អាយុវែងកុំឱ្យអាយុខ្លីដូចជាតិនេះទៀត កើតជាតិណា សូមធ្វើកូនម៉ាក់រហូតណាម៉ាក់ កូនស្រលាញ់ម៉ាក់ខ្លាំងបំផុត »។
ពីសារព័ត៌មានឡារ៉ែន រួមជាមួយអ្នកគាំទ្រទាំងអស់ សូមចូលរួមរំលែកទុកចំពោះក្រុមគ្រួសាររបស់តារាចម្រៀង ស៊ូ ស៊ីរិកា និងសូមឱ្យវិញ្ញាណក្ខន្ធអ្នកម្ដាយនាង បានអញ្ជើញទៅកាន់សុខគិតភព៕