តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាចម្រៀងស្រី ឈិត សុវណ្ណបញ្ញា នៅថ្ងៃទី 9 ខែកុម្ភៈ ឆ្នាំ 2018 នេះ បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលដឹងថា កញ្ញាបានរៀបចំពិធីសូត្រមន្ដ និងឧទ្ទិសកុសលជូនចំពោះមាតា ដែលបានទទួលរមណភាពអស់រយៈកាល 10 ឆ្នាំហើយ។
ដោយឡែកពិធីបុណ្យគំរប់ខួប 10 ឆ្នាំ របស់អ្នកម្ដាយកញ្ញា ឈិត សុវណ្ណបញ្ញា រៀបចំឡើងសាមញ្ញា ភាគច្រើននាងអញ្ជើញតែក្រុមគ្រួសារប៉ុណ្ណោះចូលរួម ។ តារាស្រីក្នុងផលិតកម្មថោនរូបនេះ បានរៀបរាប់ថា « ថ្ងៃនេះជាថ្ងៃបុណ្យខួបគំរប់ ១០ ឆ្នាំរបស់អ្នកម្តាយជាទីស្រឡាញ់របស់នាងខ្ញុំ សូមជូនមគ្គផលដល់បងប្អូនទាំងអស់គ្នាផងណា » ។ យ៉ាងណាមិញ គេមើលឃើញតារាស្រីរូបនេះតុបតែងខ្លួនក្នុងស្លៀកពាក់សាមញ្ញបំផុត ហើយនាងនៅតែស្រស់ស្អាត ។
ដើម្បីឱ្យកាន់តែជ្រាបច្បាស់បន្ថែមទៀតនោះ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖