តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់តារាស្រី ឱក សុគន្ធកញ្ញា កាលពីពេលថ្មីៗនេះបានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលរូបកញ្ញាផ្ទាល់បានចូលរួមពិធីមង្គលការមួយ និងបានបណ្ដើរគ្នាជាមួយគូស្នេហ៍យ៉ាងត្រសងនៅក្នុងពិធីនោះ។ ដោយឡែករូបភាពប៉ុន្មានសន្លឹកនោះគេមើលឃើញថា រូបកញ្ញាជាមួយនឹងលោក អ៊ឺង សុខលី មានភាពស្និទ្ធស្នាលនឹងគ្នាមែនទែន ដែលហាក់បីដូចជាអ្នកទាំងពីរចង់ឱ្យមហាជនបានដឹងថា ពួកគេនឹងមានដំណឹងល្អនាពេលឆាប់ៗនេះ។
ស្របគ្នានោះដែរ បើទោះបីជានៅមិនទាន់មានការបកស្រាយច្បាស់ការណាមួយចេញពីមាត់របស់តារាស្រី ឱក សុគន្ធកញ្ញា ក៏ដោយ តែសកម្មភាពដែលស្ដែងឱ្យឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុកបានធ្វើឱ្យអ្នកគាំទ្រ និងមហាជនគ្រប់រូបយល់ឃើញថា នាង និងប្អូនប្រុសថៅកែហង្សមាស គឺពិតជាគូស្នេហ៍នឹងគ្នាមែនហើយ។ មានមិត្តរួមសិល្បៈម្នាក់បានចូលទៅ comment នៅខាងក្រោមរូបដែលបានបង្ហោះនោះថា «ជិតដល់ថ្ងៃអ្នកបង្ហោះហើយ » ពោលគឺ ជិតដល់ថ្ងៃដែលតារាស្រីរូបនេះត្រូវចូលរោងការហើយ។
គួររំឭកផងដែរថា កន្លងមកធ្លាប់លេចឮព័ត៌មានមកថា ពួកគេទាំងពីរបានភ្ជាប់ពាក្យជាមួយគ្នាតាំងពីខែឧសភា ឆ្នាំ2017 ម៉្លេះ គឺបានន័យថា គ្មានអ្វីត្រូវលាក់លៀមតទៅទៀតឡើយ ព្រោះថា ពេលនេះពួកគេគឺជាគូដណ្តឹងគ្នាស្របច្បាប់ទៅហើយ៕