បើតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក ជា វិបុល នាពេលថ្មីៗនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលបង្ហាញឱ្យឃើញថា ភរិយារបស់លោកគឺ អ្នកនាង គង់ សុជាតិ កំពុងតែសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យថៃ ដោយរូបភាពរបស់អ្នកនាងដែលកំពុងអង្គុយនៅលើរទេះរុញនោះ បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង។
បើតាមសំណេរនៅលើហ្វេសប៊ុក លោក ជា វិបុល បានអះអាងថា ភរិយារបស់លោក គឺអ្នកនាង គង់ សុជាតិ ទើបដឹងខ្លួនបន្ទាប់ពីគេចាក់ថ្នាំសន្លប់ដើម្បីធ្វើសុងក្រពះរួច។ ប៉ុន្តែពេលនេះមិនមានបញ្ហាអ្វីទេ គ្រាន់តែវេជ្ជបណ្ឌិតឱ្យអ្នកនាងតមកាហ្វេ តែ អាហារជូរ និងហឹរ។
មានការជូនពរឱ្យអ្នកនាង គង់ សុជាតិ ឆាប់មានសុខភាពល្អឡើងវិញពីបណ្ដាអ្នកគាំទ្រជាច្រើន និងមានការសរសើរផងដែរថា ទោះជាមានការងាររវល់យ៉ាងណាក៏ដោយ តែលោក ជា វិបុល ក៏នៅតែឆ្លៀតចំណាយពេលជូនភរិយាទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យទៀត នេះបានពិតជាស្វាមីល្អមែន។
សូមជម្រាបបន្ថែមថា លោក វិបុល បានបញ្ជាក់ពីមន្ទីរពេទ្យដែលអ្នកនាង គង់ សុជាតិ បានទៅសម្រាកព្យបាលនៅប្រទេសថៃនោះគឺ មន្ទីរពេទ្យ Phyathai 1 Hospital ៕