តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់អតីតបេក្ខភាពកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kids Cambodia កុមារី សុខ សុជាតា នៅថ្ងៃទី7 ខែកុម្ភៈ ឆ្នាំ2018 នេះ បានឱ្យដឹងថា តារាចម្រៀងវ័យក្មេងរបស់ផលិតកម្មរស្មីហង្សមាសរូបនេះ បានចូលរួមច្រៀងនៅក្នុងកម្មវិធីមង្គលការមួយ ដែលមានការចូលរួមជាកិតិ្តយសពីសំណាក់ប្រមុខដឹកនាំ និងមន្ដ្រីធំៗជាច្រើន។
ដោយឡែកតាមរយៈរូបភាពជាច្រើនសន្លឹករបស់នាងតូចរូបនេះ បានបង្ហាញឱ្យឃើញថា រូបនាងទទួលបានឱកាសល្អពី សម្តេចហ៊ុន សែន ព្រមទាំងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអនុញ្ញាតឱ្យនាងតូច រួមទាំងកុមារា ពេជ្រ ថៃ និងឡុង លីគ័ង្គ បានចូលជួបសំណេះសំណាលដោយផ្ទាល់ ព្រមទាំងបានឧបត្ថម្ភជាទឹកប្រាក់ក្នុងម្នាក់ 1ពាន់ដុល្លារទៀតផង។
នាងតូចជាម្ចាស់បទ “ផ្កា” រូបនេះបានបង្ហោះសារនៅលើហ្វេសប៊ុកផ្ទាល់ថា «ចៅសូមអរគុណ លោកតាសម្ដេច និងលោកយាយជំទាវដែលបានឧបត្ថម្ភប្រាក់ចំនួន1,000ដុល្លារដល់ចៅ ក្នុងពីធីជប់លៀងមង្គលការកាលពីយប់មិញ ចៅសូមជូនពរលោកតាសម្ដេច និងលោកយាយជំទាវ មានសុខភាពល្អ កម្លាំងមាំមួន អាយុយឺនយូរ»៕