ទាំងអតីត និងតារាឆ្នើមៗនាពេលបច្ចុប្បន្នរបស់ក្លិប Manchester United បានសម្តែងនូវការកាន់ទុក្ខដល់ជនរងគ្រោះដែលបានស្លាប់កាលពី 60ឆ្នាំមុន កាលពីថ្ងៃអង្គារ ដោយសារតែគ្រោះថ្នាក់ផ្ទុះយន្តហោះនៅអាកាសយានដ្ឋាននៃទីក្រុង Munich។
យន្តហោះដែលផ្ទុះឆេះនៅប្រទេសអាល្លឺម៉ង់កាលនោះ បានសម្លាប់មនុស្សចំនួន 23នាក់ ក្នុងនោះរាប់បញ្ចូលទាំងកីឡាករ 8នាក់ និងសមាជិក 3នាក់ផ្សេងទៀតរបស់ក្លិបផងដែរ។ វាត្រូវបានគេចាត់ទុកថា ជាថ្ងៃដ៏ខ្មៅងងឹតបំផុតក្នុងពិភពកីឡាបាល់ទាត់របស់អង់គ្លេស ខណៈដែលសមាជិកស្នូលរបស់ក្រុមយុវជនដ៏ឆ្នើមបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លិបបានស្លាប់បាត់បង់ជីវិត លាចាកពីអ្នកគាំទ្រ ក្រុមគ្រួសារ និងកីឡាបាល់ទាត់ពិភពលោក។ អ្នកគាំទ្រប្រមាណជា 1,000នាក់ បានធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន Manchesterplatz ក្នុងទីក្រុង Munich ដើម្បីធ្វើការស្មឹងស្មាធិ៍ដ៏គួរឲ្យរំជួលចិត្តមួយ នៅមុនពេលការរៀបចំពិធីមួយនៅកីឡដ្ឋាន Old Trafford ដែលបានដឹកនាំដោយប្រធានសមាជិកក្លិបលោក Rev John Boyers។
លោក Alex Ferguson និងលោក Michael Edelson ក៏មានវត្តមានក្នុងកម្មវិធីក្នុងទីក្រុង Manchester នោះផងដែរ ខណៈដែលអ្នកគាំទ្រចំនួន 4,500នាក់ ក៏បានចូលរួមជាមួយពួកគាត់ផងដែរ៕
ប្រភពពី៖ The Sun