Skip to content

អតីតអ្នកអានព័ត៌មានល្បីឈ្មោះរបស់ ទ.ទ.ក ទទួលមរណភាពហើយ

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី5 ខែកុម្ភៈ ឆ្នាំ2018នេះ បានឱ្យដឹងថា អតីតអ្នកអានព័ត៌មានអន្តរជាតិដ៏ល្បីឈ្មោះរបស់ស្ថានីយទូរទស្សន៍កម្ពុជា(ទទក)គឺ លោកស្រី រស់ សោភនី បានទទួលមរណភាពហើយនៅថ្ងៃម្សិលមិញនេះ នាវេលាម៉ោង12ថ្ងៃត្រង់ នៅក្នុងប្រទេសបារាំង ដោយសាររោគាពាធ។

បើតាមគណនីរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មានបានបង្ហាញសំណេររំលែកទុក្ខយ៉ាងក្រៀមក្រំមួយនៅលើគណនីហ្វេសប៊ុកថា ៖ «យើង​ជា​មិត្ត​រួម​វិទ្យាល័យ​ ឥន្ទ្រទេវី​ ជាមួយ​គ្នា​នៅ​ទសវត្សរ៍​ 60​ យើង​ជា​សហសេវិក​លើ​សមរភូមិ​សតិអារម្មណ៍​ជា​មួយ​គ្នា​នៅ​ទសវត្សរ៍​ 80​ យើង​ជា​ក្រុម​តែមួយ​ក្រោយ​សម័យ​អ៊ុនតាក់​ ពេល​នេះ​លោកស្រី​ទៅរង់ចាំ​ពួកយើង​មុន​ យើង​​នឹង​ខិតខំ​បំពេញ​ទំហេង​ដ៏​ធំធេង​ដែល​លោក​ស្រី​បានទុកនៅទីនេះ​ ។ តែ​ពួកយើង​មិន​ឱ្យ​លោក​ស្រី​ខកចិត្ត​ឡើយ​ »។

នៅក្នុងឱកាសដ៏មហាសែនសោកសៅនេះ សារព័ត៌មាន និងគេហទំព័រ ឡារ៉ែន សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ចំពោះក្រុមគ្រួសារលោកស្រី រស់ សោភនី  និងសូមឧទ្ទិសឱ្យវិញ្ញាណក្ខន្ធលោកស្រីបានអញ្ជើញទៅកាន់សុខគតិភពកុំបីអាក់ខានឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *