តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី 2 ខែកុម្ភៈ ឆ្នាំ 2018 នេះបានឱ្យដឹងថា បន្ទាប់ពីមានព័ត៌មានការរិៈគន់ជាច្រើនពីសំណាក់មហាជនអំពីទំនាក់ទំនងតារាកំប្លែងនាយក្រឹម និងស្រីលាភ ដែលបានប្រសូតបុត្រភ្លោះកន្លងមកនេះ គេសង្កេតឃើញថា អ្នកទាំងពីរហាក់មិនខ្វល់ខ្វាយអ្វីឡើយ និងផ្ទុយទៅវិញគឺ កាន់តែសប្បាយចិត្តជាមួយបុត្រភ្លោះទាំងពីរកាន់ដែលមានមុខមាត់ស្រស់ស្អាតគួរឱ្យក្នាញ់ ជាពិសេសគឺមានទម្រង់មុខដូចនាយ ក្រឹម តែម្ដង។
ថ្មីៗនេះតារាកំប្លែងទាំងពីរបានបង្ហោះរូបនៅលើបណ្ដាញសង្គមហ្វេសប៊ុក ជារូបថតកូនភ្លោះទាំងពីរជាសាធារណៈដល់អ្នកគាំទ្រផងដែរ។ ដោយឡែកគេសង្កេតឃើញ លោកឪពុកបុត្រភ្លោះ បានបីត្រកងថ្នាក់ថ្នមបុត្ររបស់ខ្លួនដោយទឹកមុខស្រស់ញញឹម និងសប្បាយរីករាយ រួមជាមួយអ្នកម្ដាយផងដែរ ពោលគឺ សូម្បីតែអ្នកនាងលាភ ក៏នាយក្រឹម មើលថែយ៉ាងកក់ក្ដៅមិនឱ្យទាស់ចិត្តដែរ។ ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖