ធាតុអាកាសប្រែប្រួលទៅតាមពេលវេលា ពីរដូវកាលមួយទៅរដូវកាលមួយទៀត ហើយស្បែករបស់អ្នកក៏មានការប្រែប្រួលទៅតាមនោះដែរ វាជាមូលហេតុដែលទាមទារឱ្យអ្នកត្រូវថែរក្សាសភាពស្បែករបស់អ្នកឱ្យបានល្អបំផុត ដើម្បីរក្សាទុកនូវភាពស្រស់ស្អាតឱ្យបានស្ថិតស្ថេរគ្រប់ពេលវេលា។ ខណៈពេលដែលអាកាសធាតុត្រជាក់ជាងសព្វមួយដង អ្នកគួរតែសង្កត់ធ្ងន់ទៅលើការថែទាំស្បែកនៃរាងកាយ និងផ្ទៃមុខឱ្យបានល្អ។
ហេតុនេះហើយអ្វីដែលអ្នកគួរតែដឹងនោះគឺគន្លឹះសំខាន់ៗដែលទាក់ទងទៅនឹងការថែរក្សាសម្រស់ក្នុងអាកាសធាតុបែបនេះ។
– ប្រសិនបើអ្នកមិនទាន់បានលាបឡេការពារកម្តៅថ្ងៃឱ្យបានរួចរាល់ទេនោះអ្នកកុំទាន់ចេញទៅខាងក្រៅអីណា៎។ ចូរលាបគ្រឿងសម្អាង ដើម្បីការពារស្បែករបស់អ្នកឱ្យបានមុនពេលចេញទៅខាងក្រៅយ៉ាងហោចណាស់ឱ្យបានមួយម៉ោងសិន សឹមចេញទៅខាងក្រៅទើបជាការល្អ។
– ជែល ឬក្រេមលេបបបូរមាត់ គឺមានប្រយោជន៍ខ្លាំងណាស់ក្នុងការថែរក្សានិងផ្តល់សំណើមដល់បបូរមាត់នៅក្នុងរដូវត្រជាក់បែបនេះ។ ដូច្នេះអ្នកគួរតែលាបក្រេមផ្តល់សំណើមឱ្យបបូរមាត់របស់អ្នកឱ្យបានត្រឹមត្រូវ និងឱ្យបានជាប់ជានិច្ច។
– រដូវត្រជាក់មកដល់ អ្នកគួរតែយកចិត្តទុកដាក់ចំពោះស្បែកឱ្យបានល្អ ដូច្នេះអ្នកគួរតែកុំលាងសម្អាតស្បែកដោយប្រើសាប៊ូលាងមុខអី តែគួរប្តូរមកជាផលិតផលសម្អាតស្បែកមុខ ដែលមានសារធាតុសាប៊ូតិចបំផុត ទើបជាការប្រសើរចំពោះសុខភាពស្បែករបស់អ្នក៕