នៅទីបំផុតក៏ដល់ពេលបង្ហាញខ្លួនជាផ្លូវការហើយសម្រាប់ Vivo X20 Plus UD ស្មាតហ្វូនដែលខាង Vivo ចាត់ភាពទំនើបមកព្រមជាមួយនឹងសេនស៊ើរស្គែនស្នាមខ្ចៅម្រាមដៃក្រោមអេក្រង់ដំបូងគេបំផុតក្នុងពិភពលោក។
សេនស៊ើរស្គែនស្នាមខ្ចៅម្រាមដៃក្រោមអេក្រង់របស់ Vivo ដែលបានធ្វើឡើងរួមគ្នាជាមួយ Synaptics នោះមានឈ្មោះហៅថា Clear ID FS9500 ស្គែនស្នាមខ្ចៅម្រាមដៃដោយប្រព័ន្ធ Optical ដោយប្រើសេនស៊ើរទទួលរូបភាព CMOS ដែលមានកម្រាស់ស្ដើងបំផុតត្រឹមតែ 0.7 មីល្លីម៉ែត្រ បំពាក់នៅស្រទាប់ក្រោមអេក្រង់ OLED ដែលនឹងមានតួនាទីបញ្ចាំងពន្លឺទៅរកស្នាមខ្ចៅម្រាមដៃដើម្បីឱ្យសេនស៊ើរស្គែន និងបញ្ជូនព័ត៌មានទៅឈិពរក្សាទិន្នន័យ ដើម្បីពិនិត្យស្នាមខ្ចៅម្រាមដៃថា តើត្រឹមត្រូវឬទេ?។ ក្រៅពីនេះ សេនស៊ើរស្គែនស្នាមខ្ចៅម្រាមដៃបែបក្នុងអេក្រង់
របស់ Synaptics នេះថែមទាំងធន់នឹងការឆ្កូតឬស្នាមផ្សេងៗ និងអាចការពារការជ្រាបទឹកបានទៀតផង ព្រោះបំពាក់នៅក្រោមកញ្ចក់។
Synaptics នៅបានប្រាប់ទៀតថា Clear ID FS9500 នេះធ្វើការបានលឿនជាង Face ID ដល់ទៅ 2ដង និងធ្វើការបានល្អទោះជានៅក្នុងកន្លែងដែលមានពន្លឺថ្ងៃចាំងខ្លាំងក៏ដោយ។
Vivo X20 Plus UD នឹងចេញមកព្រមជាមួយអេក្រង់ AMOLED ទំហំ 6.43អីុញ អត្រាចំណែក 18:9 ភាពលម្អិតច្បាស់ Full HD គូគ្នាជាមួយ RAM 4GB ផ្ទុកបាន 128GB ប្រើឈិពសិត Snapdragon 660 Support និងការប្រើស៊ីម 2 បែប HighBrid។ ចំណែកឯផ្នែកកាមេរ៉ាវិញ កាមេរ៉ាខាងមុខនឹងចេញមកព្រមជាមួយភាពលម្អិតច្បាស់ 12 Mega Pixel។ កាមេរ៉ាក្រោយ 1គូ មានភាពលម្អិតច្បាស់ 12+5 Mega Pixel និងថែមទាំងប្រើថ្មបាត់តេរីទំហំ 3,950mAh ទៀតផង៕