វិធីធ្វើ គឺចិតសាច់ផ្លែឪឡឹកជាបន្ទះស្តើងៗ ធំល្មម ដោយជ្រើសយកតែសាច់ផ្នែកក្នុងបំផុត កុំយកសាច់ដែលនៅជាប់នឹងសម្បក ព្រោះសាច់នៅកន្លែងនេះមានសារជាតិអាស៊ីតច្រើន ហើយរឹងមិនស័ក្តិសមនឹងយកមកប្រើនោះទេ។ ពេលបានបន្ទះសាច់ឪឡឹកស្តើងៗមកហើយ ចូរយកមកដាក់តំរៀបនៅលើបន្ទះក្រណាត់សស្តើងដែលត្រៀមទុកជាស្រេចហើយ បន្ទាប់មកក៏លើកយកមកបិទពីលើផ្ទៃមុខឱ្យសព្វ ទុកចោលប្រមាណ10-15នាទី សឹមលាងមុខចេញដោយទឹកស្អាត។
លទ្ធផលដែលទទួលបានពីការថែបំប៉នស្បែកមុខដោយសាច់ផ្លែឪឡឹកនោះគឺភាពត្រជាក់របស់ឪឡឹកជួយបន្ធូរសភាពស្បែកឱ្យស្រស់ស្រាយ សារធាតុពណ៌ក្រហមរបស់សាច់ឪឡឹកដែលហៅថា ឡៃខូពីន ដែលមាន អ៊ែនធីអុកស៊ីឌែនក្រៅពីជួយក្នុងការថែបំប៉នបេះដូង រួមទាំងការពាររោគមហារីកហើយនោះ នៅអាចបឺតយកជាតិខ្លាញ់ដែលមាននៅលើផ្ទៃមុខបានយ៉ាងល្អ ហើយថែមទាំងសម្បូរទៅដោយប៉ូតាស្យូ៉មដែលនឹងជួយគ្រប់គ្រងប្រព័ន្ធការហូរវិលរបស់លោហិតនៅម្តុំផ្ទៃមុខឱ្យដំណើរការប្រក្រតី ជួយឱ្យរន្ធរោមមានភាពយឺតយារ ស្រស់បស់ ហើយនៅក្នុងទឹកឪឡឹកក៏មានម៉ូលេគូលរបស់ស្ករច្រើនសមល្មម រួមទាំងមានអាស៊ីត អាមីណូ បន្តិចបន្តួចដែលជួយក្នុងការថែបំប៉នស្បែកបានយ៉ាងល្អទៀតផង៕