បើតាមទំព័រយូធូបរបស់ផលិតកម្មរស្មីហង្សមាសនៅពេលថ្មីៗនេះ បានបញ្ចេញបទចម្រៀងទោលដំបូងរបស់តារាចម្រៀងថ្មីវ័យក្មេង គឺលោក សុវត្ថិ មុនីនាគ ដែលមានចំណងជើងថា «នឹករឿងខ្លះ» កាលពីថ្ងៃទី29 ខែមករា ឆ្នាំ2018 នេះ និងរហូតមកទល់ពេលនេះ ម៉ោងនេះមានអ្នកចូលទស្សនាដល់ទៅជាង 7 សែននាក់ហើយក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។
ជាមួយគ្នានេះដែរ គេសង្កេតឃើញមានអ្នកគាំទ្រស្រីៗជាច្រើននាក់បានចូលបញ្ចេញមតិនៅក្នុង Comment ខាងក្រោមវីដេអូចម្រៀងឈឺចាប់នេះថា «ពីរោះណាស់ idol ចាំយូហើយ ដឹងទេ? ស្រឡាញ់ពួកបងណាស់ទាំងបីតែម្ដង Love idol»។ ខ្លះទៀតថា «សំឡេងពេលច្រៀងអង់គ្លេសដូច Justin bieber ច្រៀងខ្មែរក៏ពីរោះដែរ ពេញចិត្តបទនេះ»។ ជារួមនិយាយថា «សង្ឃឹម និងអាចជាJBស្រុកខ្មែរ»៕
ចង់ដឹងថា បទដំបូងរបស់តារាចម្រៀង សុវត្ថិ មុនីនាគ ពីរោះរណ្ដំបេះដូងដល់កម្រិតណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖