តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី29 ខែមករា ឆ្នាំ2018 នេះ បានឱ្យដឹងថា បន្ទាប់ពីបានធ្វើការដាក់បញ្ចាំងជាផ្លូវការមិនទាន់បានប៉ុន្មានថ្ងៃផង កំពូលខ្សែភាពយន្ដខ្នាតធំរឿង “ធ្មប់” ស្រាប់តែទទួលបានទស្សនិកជនអ្នកគាំទ្រយ៉ាងច្រើនកុះករចូលទៅទស្សនាពេញៗគ្រប់រោងភាពយន្តតែម្ដង និងថែមទាំងគួរឱ្យកត់សម្គាល់ផងដែរថា ទស្សនិកជនដែលបានទស្សនារឿងបុរាណនាសម័យលង្វែកមួយនេះរួចហើយ សុទ្ធតែបានពោលពាក្យសរសើរមិនដាច់ពីមាត់ឡើយថា អត្ថន័យទាំងមូលនៃសាច់រឿង គឺមានការអប់រំ លាយឡំជាមួយភាពភ័យរន្ធត់ មន្ដអាគមអាបធ្មប់ និងកាន់តែពិសេសទៅទៀតនោះគឺ ការអប់រំសង្គមគ្រួសារឱ្យចេះស្រឡាញ់គ្នា ចេះសហការគា្ន និងចេះជួយយកអាសាគ្នាតែម្ដង។
បើតាមរូបភាពជាច្រើនសន្លឹកដែលបានអណ្ដែតពាសពេញនៅលើបណ្ដាញទំនាក់ទំនងសង្គមខាងលើនេះ គេសង្កេតឃើញថា ភាពយន្ដខ្មែរមួយនេះ មានភាពល្អឯកជាងកាលពីជំនាន់រឿង “វិកលចរិត” ដែលអ្នកដឹកនាំរឿងធ្លាប់បានត្អូញត្អែរដោយសឹងតែបាក់ទឹកចិត្តទៅហើយថា កាលនោះលោកធ្លាក់ខ្លួនរហូតដល់ថ្នាក់សល់តែកង់មួយគ្រឿងជិះ ដោយសារតែគ្មានអ្នកទស្សនារឿង “វិកលចរិត” នោះទៀតផង តែដោយឡែករឿង “ធ្មប់” នេះវិញ បានបង្ហាញពីសកម្មភាពបំបែកឯកទគ្គកម្មទីផ្សារភាពយន្ដខ្មែរពិតប្រាកដមែន ពោលគឺទទួលបានអ្នកគាំទ្រចូលទៅទស្សនាពេញៗរោងតែម្ដង។
ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖