តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាចម្រៀងប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ នៅថ្ងៃទី29 ខែមករា ឆ្នាំ2018 នេះ បានឱ្យដឹងថា ខណៈនេះតារាចម្រៀងប្រុសរូបនេះកំពុងធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
ដោយឡែក រូបថតមួយសន្លឹក និងសារបញ្ជាក់ប្រាប់នៅលើហ្វេសប៊ុកផ្ទាល់របស់តារាប្រុសរូបនេះ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយលោកនិយាយថា «សុំទោសម្ចាស់កម្មវិធីទាំងអស់ផង ខ្ញុំអត់ចង់ cancel កម្មវិធីទេ តែខ្ញុំពិតជាទៅលែងរួចមែន…»។
គួរបញ្ជាក់ផងដែរថា ខណៈនេះសារព័ត៌មាន ឡារ៉ែន ពុំអាចទំនាក់ទំនងសុំការបំភ្លឺបន្ថែមពីតារាចម្រៀងរូបនេះតាមរយៈទូរស័ព្ទដៃរបស់លោកបានទេ តែក៏បានកត់សម្គាល់ដែរថា មានអ្នកគាំទ្រលោក សុគន្ធ ថេរ៉ាយុ ជាច្រើននាក់ បានបួងសួងសុំឱ្យរូបលោកមានសេចក្ដីសុខ និងសូមឱ្យឆាប់ជាសះស្បើយពីជំងឺផងដែរ៕