
ក្រោយពីមានលេចឮដំណឹងថា តារាចម្រៀងស្រីកញ្ញា សន ផល្លីកា កំពុងតែមានផ្ទៃពោះប្រមាណជាពី 7 ទៅ8ខែ និងទំហំគភ៌បានរីកយ៉ាងធំពេលជិតគ្រប់ខែហើយនោះ ស្រាប់តែថ្មីៗនេះនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួន កញ្ញា សន ផល្លីកា បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលស្ដែងឱ្យឃើញពីសកម្មភាពក្រៅឆាកថត MV របស់បទចម្រៀង «សប្បាយចុះ ពេលខ្ញុំមិននៅ» ដែលជាបទចម្រៀងថ្មីបស់នាង និងដឹកនាំសម្ដែងដោយ លោក Eco Vaksong បានបង្ហាញឱ្យឃើញថា ព័ត៌មានដែលបានចេញផ្សាយថា នាងកំពុងតាំងគភ៌នោះ គឺគ្រាន់តែជាដំណឹងលេចឮចចាមអារ៉ាមតែប៉ុណ្ណោះ។
ប្រភពពីមិត្តសិល្បៈរួមទ្រនំជាមួយគ្នា បានបង្ហើបប្រាប់សារព័ត៌មានឡារ៉ែនថា តារាស្រី សន ផល្លីកា បានចូលច្រៀងវិញហើយ និងកំពុងថតបទចម្រៀងថ្មីៗត្រៀមចេញលក់នៅក្នុងពេលឆាប់ៗនេះ ហើយនាងរំពឹងថា បទថ្មីៗនឹងទទួលបានការគាំទ្រខ្លាំងពីអ្នកគាំទ្ររបស់នាងទៀតផង។
គួររំឭកផងដែរថា កញ្ញា សន ផល្លីកា ធ្លាប់បានបកស្រាយពីបញ្ហាដែលបានបាត់មុខពីការច្រៀងនៅក្នុងផលិតកម្មហង្សមាសអស់រយៈពេលជាច្រើនខែ ដោយសារតែនាងមានបញ្ហាសុខភាព ជាពិសេសត្រូវវះយកដុំគីស្តនៅលើដៃចេញ។ ទន្ទឹមនឹងនោះ តារាស្រីរូបនេះ ក៏បានចេញវីដេអូបកស្រាយបញ្ចប់ការសង្ស័យនេះផងដែរ កាន់តែជាក់ច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖





