អ្នកម្តាយភាគច្រើនមានកង្វល់ក្នុងចិត្តរឿងកូនតូចញ៉ាំអាហារមិនបានគ្រប់គ្រាន់ ព្រោះស្ទើរតែគ្រប់ពេល អ្នកម្តាយត្រូវទប់ទល់នឹងបញ្ហាដែលកូនតូចសម្លាញ់មិនព្រមញ៉ាំអាហារ ញ៉ាំតិច ញ៉ាំរើស និងបៀមបាយមិនព្រមទំពាលេប ដែលនឹងហុចផលអាក្រក់ដល់ការរីកចម្រើនធំធាត់ ការវិវឌ្ឍន៍ផ្នែកសតិបញ្ញា និងការរៀនយល់ដឹងរបស់កូនតូចក្នុងរយ:ពេលវែង។
តើកូនតូចសម្លាញ់របស់អ្នកមានទង្វើទាំងអស់នេះដែរ ឬទេ?
– កូនតូចធុញទ្រាន់នឹងអាហារ
កូនសម្លាញ់មានភាពឃ្លានអាហារតិច ទោះជាអ្នកម្តាយប្តូរមុខអាហារច្រើនយ៉ាងហើយក៏ដោយ។
– កូនតូចមិនងាយញ៉ាំអាហារ
កូនសម្លាញ់របស់អ្នកយំនៅពេលឃើញអាហារ ឬរករឿងងង៉ក់ពេលបញ្ចុកអាហារ ឬបដិសេធមិនញ៉ាំដោយការយកដៃខ្ទប់មាត់។
– កូនតូចមហារពឹសមិនព្រមញ៉ាំអាហារ
កូនសម្លាញ់របស់អ្នកចូលចិត្តលេងក្នុងពេលអ្នកបញ្ចុកអាហារ ឬពេលញ៉ាំបាយ។
– កូនសម្លាញ់រើសចំណី
កូនសម្លាញ់របស់អ្នកមិនចូលចិត្តអាហារមួយចំនួន ដោយសារតែក្លិន រសជាតិ ឬរូបរាងរបស់អាហារនោះ។
បើកូនរបស់អ្នកមានទង្វើដូចខាងលើត្រឹមតែ 1ចំណុចនោះ អាចសរុបបានថា កូនរបស់អ្នកមានបញ្ហារឿងការហូបចុក ដែលនឹងធ្វើឱ្យមានផលប៉ះពាល់ដល់ការរីកចម្រើនធំធាត់របស់រាងកាយ និងការវិវឌ្ឍន៍របស់ខួរក្បាលហើយ។
ការប៉ះពាល់ផ្នែករាងកាយ និងសុខភាព ៖
– បើកូនបានទទួលសារធាតុអាហារ និងថាមពលមិនគ្រប់គ្រាន់ នឹងហុចផលឱ្យកូនមានទម្ងន់ខ្លួន និងកម្ពស់ទាបជាងប្រក្រតីតាមអាយុ និងភេទ។
– កូនអាចនឹងខ្វះវិតាមីន និងសារធាតុរ៉ែសំខាន់ៗ ដែលហុចផលមិនល្អដល់ការធ្វើការងារជាប្រក្រតីរបស់រាងកាយ ដូចជាខ្វះសារធាតុដែកធ្វើឱ្យកើតសភាវលោហិតរាវស្លេក និងធ្វើឱ្យកុមារក្រធំ។
– កូនអាចនឹងមានសញ្ញាថា ឈឺញឹកញាប់ ដោយសារតែរាងកាយផលិតប្រព័ន្ធការពារជំងឺមិនបានពេញទំហឹង។
ការប៉ះពាល់ខាងផ្នែកការរៀនយល់ដឹង ៖
កូនបានទទួលវីតាមីន និងសារធាតុរ៉ែមិនគ្រប់គ្រាន់ ហុចផលប៉ះពាល់ដល់ការវិវឌ្ឍន៍ និងការរៀនយល់ដឹង ដូចជា ខ្វះសារធាតុដែកនឹងហុចផលឱ្យកូនមានការវិវឌ្ឍន៍ និងការរៀនយល់ដឹងយឺត និងស្ពឹកជាងកុមារឯទៀត។ ដូច្នេះអ្នកម្តាយដែលមានកូនតូចរីកចំរើនធំធាត់យឺតជាងអាយុ ឬមានទង្វើក្នុងការញ៉ាំមិនសមទំនងនោះ ការរិះរកអាហារ ដែលមានរូបមន្តគ្រប់គ្រឿងដើម្បីបង្កើនភាពជឿជាក់ក្នុងចិត្តថា កូនតូចពិតជាបានទទួលសារជាតិអាហារគ្រប់ប្រភេទក្រុមដែលមានតុល្យភាពចំពោះរាងកាយ ទាំងប្រូតេអ៊ីន កាបូហាយដ្រេត ខ្លាញ់ វីតាមីន និងសារធាតុរ៉ែ 28 ប្រភេទ រួមជាមួយនឹងការព្យាយាមកែសម្រួលទង្វើរបស់កូនតូចឱ្យអាចញ៉ាំបានយ៉ាងសមរម្យផងនោះ នឹងជួយឱ្យកូនតូចមានការរីកចម្រើនធំធាត់សមនឹងវ័យ មានការវិវឌ្ឍន៍ដ៏ល្អ និងមានសុខភាពរឹងមាំ ព្រមទាំងរៀនយល់ដឹងខាងផ្នែកផ្សេងៗបានយ៉ាងពេញសមត្ថភាពទៀតផង៕