
កាលពីរាត្រីយប់មិញនេះ មហាជនអ្នកគាំទ្របានភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលបេក្ខជន វង្ស ថាណាន់ ដែលមានសំឡេងល្អ និងអាចប្រើប្រាស់សំឡេងរហូតដល់តុងខ្ពស់ បានចាកចេញពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី 3 ទាំងសម្រក់ទឹកភ្នែក។
បេក្ខភាពខាងលើនេះ បានរៀបរាប់នូវអារម្មណ៍ក្តុក្តួលនៅក្នុងចិត្ត ដែលលាយលំជាមួយទឹកប្រាប់ពិធីករទាំងពីររូប និងមហាជនថា «ពិតជាស្តាយខ្លាំងណាស់ដែលខ្ញុំមិនអាចបន្តទៅវគ្គក្រោយបាន ខ្ញុំបានព្យាយាមអស់ពីលទ្ធភាពហើយ តែនៅមិនអាចឆ្លងផុតទៀត » ។
សូមជម្រាបបន្ថែមថា តារាចម្រៀង និងជាបេក្ខភាពប្រឡងរូបនេះ គឺជាបេក្ខជនមួយរូបដែលមានទេពកោសល្យចម្រៀងល្អ និងមានអ្នកស្រឡាញ់គាំទ្រច្រើន ដោយឡែកចំពោះវិញ្ញាសារប្រលងនាយប់មិញនេះ គឺស្ថិតនៅក្នុងទឹកដីខេត្ត មណ្ឌលគីរីនី ដែលស្ថិតក្រោមអាកាសធាតុដ៏ត្រជាក់ ក៏ប៉ុន្ដែ លោក វង្ស ថាណាន់ បានព្យាយាមអស់ពីលទ្ធភាពហើយ តែដោយសារអាកាសធាតុត្រជាក់ពេក ទើបជាហេតុធ្វើឱ្យសម្លេងលោកមានការប្រែប្រួលបន្តិច រហូតដល់គណកម្មការទាំង 4 រូប សម្រេចចិត្តមិនឱ្យ រូបលោកធ្លាក់នៅក្នុងវគ្គនេះតែម្ដង តែទោះជាយ៉ាងនេះក្តី គណៈកម្មការនៅតែសរសើរថា វង្ស ថាណាន់ ជាបេក្ខជនដែលមានសម្លេងល្អ ៕



