តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាកំប្លែងស្រីវ័យក្មេង វ៉ាន់ នីឡា នៅថ្ងៃទី 27 ខែ មករា ឆ្នាំ 2018 នេះ បានបង្ហោះរូបភាពជាច្រើនស្លឹក ខណៈដែលនាងកំពុងតែឈរបង្ហាញរាងនៅលើឆ្នេរសមុទ្រ។ ដោយឡែករូបភាពនិមួយៗ គេសង្កេតឃើញនាងបានបង្ហាញឱ្យឃើញពីសាច់ដ៏សខ្ចី និងបញ្ចេញដើមទ្រូងដ៏មូលក្លំ ដែលទីជាចាប់អារម្មណ៍របស់មហាជន ជាពិសេសនោះគឺអ្នកគាំទ្របុរសផ្ទាល់តែម្ដង។
យ៉ាងណាមិញ តារាស្រីរូបនេះបានរៀបរាប់ពេចន៍មួយចំនួន ដែលបានស្ដែងឱ្យដឹងពីការជ្រើសរើសគូជីវិតថា « គួរតែជ្រើសរើសមនុស្សម្នាក់ដែលអាចទួលយកចិត្តគំនិតរបស់អ្នកមិនមែនរូបកាយរបស់អ្នកមនុស្សម្នាក់ ដែលអាចទទួលយកចំនុចអាក្រក់របស់អ្នកមិនមែនទទួលតែចំនុចល្អ…មនុស្សដែលដឹងពីចំនុចខ្សោយរបស់អ្នកហើយនៅតែស្រឡាញ់អ្នក»។
គួររំឭកផងដែរថា កាលពីកន្លងមកកូនស្រីលោកតា វ៉ិចទ័ររូបនេះ ធ្លាប់បានបង្ហើបពីលក្ខណៈបុរសដែលខ្លួនប្រាថ្នាចង់បានជាគូអនាគតថា «មិនត្រូវការបុរសដែល ស៊ីវិល័យ ហើយមានទេ ត្រឹមចង់បានបុរសម្នាក់ ដែលមើលថែខ្ញុំ ដូចប៉ាមើលថែខ្ញុំ និង ស្រឡាញ់ខ្ញុំអស់ពីបេះដូង ហ៊ានទទួលយកគ្រប់យ៉ាងដែលខ្ញុំមាន ទោះមានអ្វីកើតឡើងក៏ដោយ» ។ តាមសម្ដីរបស់ នីឡា បុរសដែលនាងប្រាថ្នាចង់បានជាគូអនាគតនោះ មិនបាច់មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ហ៊ឺហារពេកទេ សំខាន់ចេះស្រឡាញ់នាង មើលថែនាងដូចឪពុករបស់នាងគឺគ្រប់គ្រាន់ ៕