ដូចដែលយើងបានដឹងទាំងអស់គ្នាហើយថា ម្ចាស់ផ្ទះដែលនឹងប្រារព្ធពិធីប្រកួតអូឡាំពិករដូវរងាប្រចាំឆ្នាំ2018 នេះគឺប្រទេសកូរ៉េខាងត្បូង ហើយថ្មីៗនេះក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំបំផុតរបស់កូរ៉េ Samsung ក៏បានត្រៀមនឹងបញ្ចេញស្មាតហ្វូនស៊េរីពិសេសមួយដើម្បីស្វាគមន៍ការប្រកួតកីឡាអូឡាំពិករដូវរងាដែលនឹងមកដល់ក្នុងឆ្នាំនេះដែរ នោះគឺ Samsung ស៊េរី Galaxy Note 8 Olympic Edition។
ដោយម៉ូដឌីហ្សាញរបស់ Samsung Galaxy Note 8 Olympic Edition នេះនឹងប្រកបដោយ តួគ្រឿងដែលនឹងមានពណ៌ស និងមានឡូហ្គោកង 5 ដែលជានិមិត្តសញ្ញារបស់ការប្រកួតកីឡាអូឡាំពិកឆ្លាក់ជាប់នៅលើផ្នែកខាងក្រោយនៃតួគ្រឿងទៀតផង។ ក្រៅពីនេះនៅមានវ៉លផេភើរ និង Application ពិសេសៗដើម្បីជាប្រយោជន៍ដល់ក្រុមការងារអូឡាំពិកផងដែរ។
តែ សម្រាប់សាវ័ក Samsung ទាំងឡាយ ព័ត៌មាននេះ គឺជារឿងមួយដែលគួរឱ្យស្ដាយជាទីបំផុត ព្រោះថា Galaxy Note 8 Olympic Edition នេះនឹងគ្មានការដាក់លក់ជាទូទៅទូទាំងពិភពលោកនោះឡើយ ព្រោះស៊េរីនេះត្រូវបានខាង Samsung ប្រកាសរួចហើយថា ខ្លួននឹងផលិតចេញមកដើម្បីផ្ដល់ឱ្យតែក្រុមការងារ និង Staff នៅក្នុងពិធីប្រកួតកីឡាអូឡាំពិក 2018 តែប៉ុណ្ណោះ ដែលមានទាំងអស់ត្រឹមតែ 4,000គ្រឿងប៉ុណ្ណោះទូទាំងពិភពលោក៕