Skip to content

Laporte ស្ថិត​កាន់តែ​កៀក​ក្នុង​ការបំពេញ​ការផ្ទេរ​ទៅ Man City ពី Bilbao

ក្លិប Manchester City កំពុងតែ​ស្ថិត​យ៉ាង​ប្រកៀក​ក្នុងការ​ចុះហត្ថលេខា​ជាមួយនឹង​ខ្សែការពារ Aymeric Laporte របស់​ក្លិប Athletic Bilbao។ នេះ​បើ​យោងទៅតាម​ការចេញផ្សាយ​របស់​បណ្តាញសារព័ត៌មាន Sky Sports News។

BILBAO, SPAIN – SEPTEMBER 29: Aymeric Laporte of Athletic Club competes for the ball with Stefan Schwab of SK Rapid Wien during the UEFA Europa League Group F match between Athletic Club and SK Rapid Wien at San Mames stadium on September 29, 2016 in Bilbao, Spain. (Photo by David Ramos/Getty Images)

Man City ត្រូវបាន​គេ​យល់ឃើញថា យល់ព្រម​ក្នុងការ​ចំណាយ​ប្រាក់​រំលាយ​កិច្ចសន្យា​ចំនួន 57លាន​ផោន (ស្មើនឹង 80,5លាន​ដុល្លារ​អាមេរិក) ហើយ​ការចរចាផ្សេងៗជាមួយនឹង​ខ្សែការពារ​កណ្តាល​រូបនេះ កំពុងតែ​ដំណើរការ។

ការនាំយក​កីឡាករ​វ័យ 23ឆ្នាំ​រូបនេះ នឹង​បំបែ​កំណត់ត្រា​ទិញ​ចូល​កីឡាករ​របស់ Man City ក្រោយពី​ពួកគេ​បាន​ចំណាយ​ប្រាក់​ដល់​ទៅ 55លាន​ផោន​ដើម្បី​ទិញយក​ខ្សែបម្រើ​អន្តរជាតិ​បែលហ្ស៊ិក Kevin De Bruyne កាលពី​ឆ្នាំ2015។

កាលពីដើម​សប្តាហ៍​នេះ បណ្តាញសារព័ត៌មាន Sky Sports News បានចេញ​ផ្សាយ​ថា ការពិភាក្សាផ្សេងៗបានចាប់ផ្តើម​រវាង​ក្លិប​ទាំងពីរ ជុំវិញ​កីឡាករ​ម្នាក់​ដែល Man City ចុះហត្ថលេខា​ចាប់តាំងពី​លោក Pep Guardiola បាន​ទៅដល់​ក្លិប​នេះ​ជា​លើកដំបូង​កាលពី​ឆ្នាំ2016មកម្ល៉េះ។

ទោះបីជា​យ៉ាងណាក៏ដោយ លោក Jose Angel Ziganda គ្រូបង្វឹក​របស់ Bilbao បានប្រកាស​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា Laporte ត្រូវបាន​រំពឹងទុក​ថា នឹងចូលរួម​ជាមួយនឹង​ក្រុម​សម្រាប់​ការប្រកួត​ក្របខ័ណ្ឌ La Liga ដោយបាន​លើកឡើងថា លោក​មិន​រំពឹងទុក​ថា ការផ្ទេរ​របស់គេ​ទៅកាន់ Man City នឹងត្រូវ​បំពេញ​នៅ​ចុង​សប្តាហ៍​នេះឡើយ។ Laporte បានក្លាយ​ជា​គោល​ដ៏​ចម្បង​សម្រាប់​ក្រុម Man City ក្រោយពី​ពួកគេ​ខកខាន​ក្នុងការ​ចុះហត្ថលេខា​ជាមួយនឹង Alexis Sanchez ដែល​ពួកគេ​បាន​ត្រៀម​ផ្តល់​ខ្លួន 20លាន​ផោន៕

ប្រភពពី៖ Sky Sports

Leave a Reply

Your email address will not be published. Required fields are marked *