ភាពស្រស់ស្អាតមិនមែនរកបានដោយងាយៗនោះទេ ដូច្នេះអ្នកត្រូវដឹងពីវិធីក្នុងការទាញយកនូវភាពស្រស់ស្អាតពីគ្រប់ឥរិយាបទរបស់អ្នក ទោះជានៅក្នុងផ្ទះក៏ដោយក៏អ្នកអាចស្រស់ស្អាតបានគ្រប់ពេល និងគ្រប់ទីកន្លែងដែរ សូមតាមដានជាមួយនឹងគន្លឹះសំខាន់ៗដូចខាងក្រោមនេះ ៖
ក្នុងបន្ទប់ទឹក
ត្រាំទឹកក្តៅឧណ្ហៗ : ត្រាំខ្លួននៅក្នុងទឹកក្តៅឧណ្ហៗ ដែលមានសីតុណ្ហភាពប្រមាណជា32-37អង្សា បន្តក់ទឹកប្រេងក្រអូប រ៉ូសមែរី ឬមីនត៏ដើម្បីបង្កើនការហូរវិលរបស់លោហិត ដែលរ៉ូសមែរីនឹងជួយជំរុញរន្ធរោមឱ្យបណ្តេញវត្ថុកខ្វក់ចេញមកក្រៅ ដោយត្រាំខ្លួនប្រមាណជា20នាទីនឹងជួយសម្រួលស្បែកដែលហត់នឿយ ឬទ្រុឌទ្រោមឱ្យល្អឡើងវិញ។
ដុសខាត់ស្បែក : ក្រៅពីធ្វើការសម្អាតស្បែកយ៉ាងហ្មត់ចត់ហើយ បើចង់បង្អួតស្បែកល្អនោះត្រូវតែកម្ចាត់កោសិកាស្បែកចាស់ចោលជាមុនសិន ដែលផ្លែប៉េងប៉ោះគឺជាតួឯកនៃការមានស្បែកស្អាត សុខភាពល្អ ដោយយកប៉េងប៉ោះ 2ផ្លែ មកខ្វេះយកគ្រាប់ចេញ រួចកិនឱ្យល្អិត ហើយបន្ថែមម្សៅសាលីម៉ដ្ឋចូលទៅ រួចយកមកខាត់ស្បែកជារង្វង់មូលឱ្យសព្វ ទុកចោល5-10នាទី សាច់ប៉េងប៉ោះនឹងជួយព្យាបាលស្បែកដែលខូចខាត ហើយពណ៌របស់វានឹងធ្វើឱ្យស្បែកឡើងសលាយផ្កាឈូកទៀតផង។
ក្នុងចង្ក្រានបាយ
ស្បែកដៃឡើងស្អាត ពណ៌សលាយផ្កាឈូកនៅតែស្រស់ស្អាតជានិច្ច អាស្រ័យលើការមើលថែពីខាងក្នុងរាងកាយ ដូច្នេះពេលទិញបន្លែយកមកទុកក្នុងទូទឹកកកលើកក្រោយ សូមកុំភ្លេចបន្លែខាងក្រោមនេះផង ៖
ស្ពៃ : ឧត្តមសម្បូរទៅដោយវីតាមីន A ការបរិភោគស្ពៃនឹងធ្វើឱ្យស្បែកស និងរាបស្មើតតាមបែបធម្មជាតិ។
គ្រាប់សណ្តែកហោឡាំងតៅ : សម្បូរទៅដោយវីតាមីន A ដែលនឹងធ្វើឱ្យស្បែកមុខកាន់តែរាបម៉ដ្ឋខៃឡើង។
ដំឡូងបារាំង : មានប្រូតេអីុន និងវីតាមីន C អាចកាត់បន្ថយកូលេស្តេរ៉ូល និងខ្លាញ់នៅក្រោមស្បែកបាន ជួយឱ្យស្បែកស្រស់ភ្លឺថ្លា។
មើមការ៉ុត : ផ្តល់ប្រយោជន៍ដល់ស្បែកយ៉ាងល្អ សម្បូរទៅដោយភែកទីនដែលជួយកម្ចាត់សារធាតុពុលចេញពីរាងកាយ និងធ្វើឱ្យស្បែកមើលទៅរាបម៉ដ្ឋខៃពណ៌ផ្កាឈូកខ្ចី។
សណ្តែកបណ្តុះ : អាចការពារការកើតស្នាមជាំ អាចម៍រុយ និងជួយឱ្យស្បែកស្រស់ថ្លាឡើង។
ត្រសក់ : មានសារជាតិអាស៊ីត អាមីណូ ដែលជួយលុបបំបាត់ស្នាមជាំអុចខ្មៅ ធ្វើឱ្យស្បែកឡើងស ភ្លឺរលោង និងកាត់បន្ថយអាការប្រត្តិកម្មរបស់ស្បែកបានទៀតផង។
ក្នុងបន្ទប់ទទួលភ្ញៀវ
ការហាត់ប្រាណជាប់ជាប្រចាំមិនត្រឹមតែជួយឱ្យមានសុខភាពល្អប៉ុណ្ណោះទេ តែនៅបានជួយឱ្យឈាមរត់បានល្អ និងជួយបណ្តេញជាតិពុលចេញមកតាមរយៈញើសទៀតផង។ ការហាត់ប្រាណត្រឹមតែ20នាទីនៅថ្ងៃធម្មតា និង 60នាទីនៅថ្ងៃឈប់សម្រាក ចង់ហាត់ប្រាណបែបពេញទំហឹង ឬហាត់ប្រាណលើផ្នែកណាមួយនៃរាងកាយក៏បាន ឱ្យអត្រាការលោតរបស់បេះដូងកើនឡើង40-60% រួចសឹមបន្ថែមឡើងសន្សឹមៗតាមភាពរឹងមាំនៃរាងកាយរបស់អ្នក។
ក្នុងបន្ទប់គេង
បំប៉នឱ្យពេញទំហឹង គេងឱ្យបានឆ្អែត គ្មានអ្វីសំខាន់ជាងការគេងឱ្យបានគ្រប់គ្រាន់នោះទេហើយបន្ទាប់មក គឺការជ្រើសរើសប្រើឡេថែបំប៉នស្បែក ដែលក្រៅពី វ៉ៃថេននីង ហើយគួររកមើលវីតាមីន B3, C និង E ផង នឹងរឹតតែជួយឱ្យស្បែកមុខភ្លឺថ្លា និងតឹងណែនទៀតផង៕