
តាមរយៈបណ្ដាញសង្គហ្វេសប៊ុករបស់លោក គឹម សីហា ដែលជាស្វាមីរបស់អ្នកនាង គង់ ច័ន្ទ ស្រីមុំ នៅថ្ងៃទី 26 ខែមករា ឆ្នាំ 2018 នេះបានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីក្ដីបារម្ភចំពោះភរិយា កំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យ ខណៈដែលកំពុងពពោះជាង 4 ខែ។
លោក សីហា បានរៀបរាប់នៅលើហ្វេសប៊ុកខ្លួនថា « ឥឡូវគាត់ធូបានបន្តិចហើយ ! មកផ្ទះញ៉ាំបបរហើយលេបថ្នាំ ! កូនក្នុងផ្ទៃសុខភាពល្អ តែម្តាយវិញរលាកក្រពះ ព្រោះញ៉ាំអត់ទៀងទាត់ពេលវេលា !
អរគុណអ្នកទាំងអស់គ្នាដែរបានបារម្មណ៍»។ លោក បន្ដថា « ស្មានតែធូរស្រាលហើយ ! ឥឡូវនៅតែឈឺទៀត ! មកពេទ្យទាំងយប់ព្រោះខ្លាច គាត់ទ្រាំមិនបាន ! អោយតែបានគេងលក់យប់នឹងសិន ដើម្បីអោយមានកំលាំង ! ឆាប់ជាណា ប្រពន្ធសំលាញ់ Kong Chansreymom»។
គួរបញ្ជាក់ផងដែរថា លោក សីហា ក៏បានបញ្ជាក់ពីមូលហេតុនៃការចុកពោះញឹកញាប់នេះ បណ្ដាលមកពីភរិយាលោកមានជំងឺរលាកក្រពះជាយូរមកហើយ ក៏ប៉ុន្ដែម្ដងនេះភរិយាមានស្ថានភាពធ្ងន់ធ្ងរបន្ដិចដោយសារមានខ្យល់ក្នុងពោះច្រើនពេក។ លោកបានសង្កេតឃើញភរិយាតែងមានអាការៈ ចុកពោះ រមួលក្រពះ និងអួលចុងដង្ហើម ទើបពិគ្រោះជាមួយពេទ្យ និងទទួលបានការណែនាំឲ្យញ៉ាំអាហារបំប៉នល្អៗដែលមានគុណប្រយោជនចំពោះកូនក្នុងផ្ទៃ៕






