យោងតាមសារព័ត៌មាន Thaistarnews នៅថ្ងៃទី24 ខែមករា ឆ្នាំ2018នេះ បានឱ្យដឹងថា តាមការបង្ហោះរបស់គណនីអ៊ីនស្តាក្រាម របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ 3 ថៃដែលមានឈ្មោះថា Ch3 Drama បានបញ្ជាក់ឱ្យដឹងថា តារាប្រុសរូបសង្ហាដោយសារពុកមាត់លោក Boy Pakorn និងតារាស្រីនាង Preem Ranida នឹងត្រូវចាប់ដៃគូគ្នាជាលើកដំបូងក្នុងការសម្តែងខ្សែភាពយន្តភាគថ្មីដែលមានចំណងជើងថា Plerng Naka។
នៅក្នុងខ្សែភាពយន្តថ្មីមួយនេះនឹងមានការចូលរួមសម្តែងជាមួយលោក Aum Atichart និង Yard Yardthip ដែលជាតួឯកទីពីរ បន្ទាប់ពីលោក Boy Pakorn និង Preem Ranida។ គួរបញ្ជាក់ថា ខ្សែភាពយន្តភាគមួយនេះត្រូវបានផលិតដោយក្រុមហ៊ុនភាពយន្ត Mind At Work New Scenario របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ3 និងត្រូវបានដឹកនាំសម្តែងដោយលោក PaaJaew Yuthana។ ចំណែកឯសាច់រឿងរបស់ខ្សែភាពយន្តនេះវិញ គឺនិយាយអំពីស្នេហាចាំជាតិរបស់នាង ណាគី។ ដូចនេះសូមប្រិយមិត្តទាំងអស់កុំភ្លេចរង់ចាំតាមដានទស្សនានាពេលខាងមុននេះ៕