តារាចម្រៀង និងជាពិធីការិនី កញ្ញា សុភ័ក្រ កុសុម៉ា មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា ប្រជាប្រិយភាពរបស់នាងហាក់កើនឡើងជាលំដាប់ ហើយមិនត្រឹមតែប៉ុណ្ណោះទេ គ្រប់កម្មវិធីតែងមានវត្តមានរបស់នាងរហូត ព្រមទាំងមានទស្សនិកជនជាច្រើនចូលចិត្តតាមដានជានិច្ចទៀតផង។ ទន្ទឹមនឹងនេះផងដែរ កញ្ញា សុភ័ក្រ កុសុម៉ា ក៏ត្រូវបានស្ថានីយទូរទស្សន៍ជាច្រើនប៉ុស្តិ៍ផ្សេងៗគ្នា ទាក់ទងនាងដើម្បីឱ្យទៅធ្វើជាពិធីការិនីក្នុងកម្មវិធីរបស់ពួកគេផងដែរ។ បច្ចុប្បន្ននេះ នាងតែងមានវត្តមាននៅស្ថានីយទូរទស្សន៍បាយ័ន និង My TV ។
ស្របពេលដែលរាសីនៅក្នុងឆ្នាំថ្មីនេះកំពុងតែឡើងខ្ពស់នោះ ស្រាប់តែនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ចន ច័ន្ទតារា ដែលជាប្អូនប្រុសរបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារទម្លាយពីអត្តចរិតពិតរបស់កញ្ញា សុភ័ក្រ កុសុម៉ា យ៉ាងចំៗដល់មជ្ឈដ្ឋានមហាជនបានដឹង។ លោកថា «ចរិតគួរឱ្យស្រឡាញ់ និងរួសរាយណាស់ ជាពិសេសចូលចិត្តធ្វើឱ្យមនុស្សជុំវិញខ្លួនសើចសប្បាយ ហើយក៏បានបន្សល់អនុស្សាវរីយ៍សម្រាប់ប្អូនស្រីរបស់បងឱ្យពួកគេចងចាំអស់មួយជីវិតដោយក្តីស្រឡាញ់ដែលចេញពីបេះដូងពិតប្រាកដ។ ចរិតស័ក្តិសមជាតារាល្បីមែន។ Love u sis ! SopheakKosoma»៕