ដោយយោងតាមគណនីផ្ទាល់ខ្លូនរបស់តារាចម្រៀងប្រចាំផលិតកម្មថោនលោក ករុណា ពេជ្រ នៅពេលមុននេះបន្ដិច បានបង្ហោះសារដ៏វែងអន្លាយ ដែលបានរៀបរាប់ពីទុក្ខសោក និងបញ្ហាដែលកើតមាននៅក្នុងគ្រួសារ ខណៈដែលលោកកំពុងតែបារម្ភពីសុខទុក្ខ និងស្ថានភាពជំងឺរបស់ឪពុកលោក ដែលរហូតមកទល់ពេលនេះនៅមិនទាន់ដឹងខ្លួននៅឡើយ។ តារាចម្រៀងរូបនេះ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល ដោយបានរៀបរាប់ដូចខាងក្រោមនេះថា៖
– ជីវិតខ្ញុំសំណាងណាស់មែនទេ ដែលកើតមកមានឳពុកពីរ ម្តាយពីរ ???
– បន្ទាប់ពីមានឳពុកពីរ ម្តាយពីរហើយ តែខ្ញុំបែរជាចាកចេញពីផ្ទះមកជ្រកកោនម្នាក់ឯង តស៊ូ សុំផ្ទះមិត្តភ័ក្តិជ្រក សុំបាយគេហូប សុំការងារគេធ្វើ … ដោយសារមូលហេតុអ្វី ? ឆ្លងកាត់គ្រប់ព្យុះភ្លៀងម្នាក់ឯងទម្រាំមានថ្ងៃនេះ ដោយសារការអាណិតស្រឡាញ់ពីមិត្តភ័ក្តិ និងការផ្តល់ឱកាសពីមនុស្សជាច្រើនជុំវិញខ្លួនទៅវិញ…. តើវាសំណាងណាស់មែនទេ..???
– ខ្ញុំចេញតស៊ូម្នាក់ឯង តែពេលបានជោគជ័យ ខ្ញុំព្យាយាមយកអ្វីៗទាំងអស់នោះផ្តល់មកដល់គ្រួសារវិញ តើកន្លងមកនោះ មានអ្នកណាផ្តល់កម្លាំងចិត្តដល់ខ្ញុំទេ គឺមានតែប៉ាខ្ញុំម្នាក់គត់ដែលឱ្យតម្លៃកូនម្នាក់នេះ ទោះស្ថិតក្នុងសភាពបែបណា ក៏ប៉ានៅតែឱ្យកម្លាំងចិត្តដល់កូន ហើយជឿជាក់ថា កូនជាមនុស្សល្អ ទោះបីកូនដើរតែលតោលម្នាក់ឯងក៏ដោយ … ហើយមិនដែលលើកបុណ្យគុណជាមួយកូនម្នាក់នេះទេ…។
– ដល់ពេលនេះ កូនដឹងថា ប៉ាគិតពីកូនបានប៉ាឈានដល់ដំណាក់កាលនេះ ដោយសារតែកូន កូនពិតស្តាយក្រោយណាស់ ដែលយករឿងនេះពិភាក្សាជាមួយប៉ា … សោកស្តាយបំផុត…!!!
ឥឡូវនេះប៉ាមិនទាន់ដឹងខ្លួនផង ហេតុអីបានសម្តីបោះទៅបោះមករំលងខ្ញុំ និងប៉ាដែលកំពុងស្ថិតក្នុងសភាពបែបនេះ យកល្អរៀងៗខ្លួនទៅវិញ…??? អ្នកណាមានគុណខ្លះលើខ្ញុំ ចេញមកបង្ហាញមុខមក កុំនិយាយក្រោយខ្នងខ្ញុំ ហើយកុំឱ្យខ្ញុំដោះស្រាយទៀតដែលពេលនេះកំពុងមានរឿងប៉ា មិនទាន់បានធូរស្រាលផង … ខ្លាចខ្ញុំសប្បាយ និងខ្លាចខ្ញុំមានសេចក្តីសុខខ្លាំងណាស់មែនទេ…?
កម្លាំងចិត្តក៏មានតិចតួច លុយក៏ចំណាយច្រើន ហើយមកបង្កើនបញ្ហាមកលើខ្ញុំទៀត …. ហើយសូមអ្នកទាំងអស់គ្នាកុំបាច់ភ័យព្រួយ រឿងចំណាយលើប៉ារបស់ខ្ញុំ ខ្ញុំមានលទ្ធភាពគ្រប់គ្រាន់ហើយ រឿងខ្ញុំ និងប៉ាខ្ញុំ ខ្ញុំមិនឱ្យអ្នកណាពិបាកទេ …. សូមកុំតែនិយាយពីគ្នា ចុះឡើងៗ នាំឱ្យមានតែរឿងដល់ខ្ញុំទៀតទៅបានហើយ…។
ហើយចុងក្រោយ បើពុកម៉ែ បងប្អូន ពូមីង បានឮអ្វីពីគ្រួសារខ្ញុំ ថាអ្នកនេះល្អ អ្នកនោះអាក្រក់ សូមទុកវានៅត្រឹមពុកម៉ែបងប្អូនចុះ នោះបើស្រឡាញ់ខ្ញុំ… បើម៉ែទាំងសងខាងស្រឡាញ់កូន ឱ្យកូនសូមថា បើមានគេនិយាយថា ម៉ែនេះល្អ ថាម៉ែនោះអាក្រក់ សូមម៉ែប្រាប់គេនោះវិញថា ខ្ញុំអត់ចង់ដឹងឮពីខាងនោះទេ គឺចង់ដឹងរឿងសុខទុក្ខតែពីកូនម្នាក់គត់បានហើយ នោះបានអារម្មណ៍ស្ងប់ ហើយបញ្ឈប់ការនិយាយយកល្អ ឬច្រណែនគ្នា … សម្រាប់ខ្ញុំគឺ ម៉ែដូចគ្នា នេះគឺអ្វីដែលខ្ញុំសុំ។
ខ្ញុំសូមបញ្ជាក់ថា : រាល់ថ្ងៃនេះ ខ្ញុំនឹងប៉ារបស់ខ្ញុំ មិនបានខ្ចីលុយពីអ្នកណាម្នាក់ ឬម្តាយរបស់ខ្ញុំណាមួយមករកស៊ី រកធ្វើការងារដោះស្រាយក្នុងគ្រួសារនោះឡើយ…ប៉ារបស់ខ្ញុំមានលុយ គាត់សល់ពីលក់ដី ចែកជាមួយម្តាយក្រោយរបស់ខ្ញុំ គឺ ជាង 200,000$ ( ម្ភៃម៉ឺនដុល្លារ ) ហើយគាត់ដកលុយធ្វើបុណ្យ និងទិញផ្ទះមួយល្វែងពីរជាន់ ថែមទាំងមិនដាក់ឈ្មោះខ្លួនគាត់ទេ គឺគាត់ដាក់ឈ្មោះឱ្យប្អូនស្រីខ្ញុំ និងខ្ញុំទៀត… ហើយថែមសល់លុយ គាត់រ៉ាប់រងថ្លៃបណ្ណាការឱ្យខ្ញុំទៀត ទោះបីខ្ញុំមិនព្រមឱ្យគាត់ចេញក៏ដោយ តែខ្ញុំចាំសម្តីគាត់ថា ក្នុងនាមគាត់ជាឳពុកត្រូវតែមានតួនាទីនេះ…។
ដូច្នេះ ពេលនេះបើពុកម៉ែបងប្អូនឮគេដើរនិយាយថា ខ្ញុំ ឬប៉ាខ្ញុំជំពាក់លុយ ឬខ្ចីពីនេះពីនោះ …នោះមិនមែនជាការពិតទេ ខ្ញុំ និងប៉ាខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ល្មមហើយ ដោយមិនចាំបាច់ខ្ចីពីអ្នកណាម្នាក់ទេ…?? តែបើមាន សូមប្រញាប់មកជួបខ្ញុំ ឥឡូវនេះ…។
កុំគិតថា ខ្ញុំសំណាង ប៉ុន្តែគួរតែនាំសំណាងផ្លូវចិត្តដល់ខ្ញុំផង ពេលនេះខ្ញុំពិតជាមានកម្លាំងចិត្តខ្សោយណាស់…។ សង្ឃឹមថា មួយប្រយោគនេះអ្វីៗនឹងល្អប្រសើរ ព្រោះខ្ញុំពិតជាអត់មានពេលជួបម្តងម្នាក់ ហើយដើរនិយាយបញ្ជាក់ការពិតច្រើនដងទេ… សូមយកពេលនេះគិតតែពីប៉ាម្នាក់សិនបានហើយ…៕