Skip to content

ក្រុម​បាត​តារាង Swansea ផ្តល់​ការ​អា​ម៉ាស​ដល់ក្រុម Liverpool

ការ​ប្រឹងប្រែង​របស់ក្រុម Liverpool ដើម្បី​ឆ្ពោះ​ទៅកាន់ការឈ្នះ​កៅអី​ក្នុ​ងក្រប​ខ័ណ្ឌ Champions League បាន​ជួប​នឹងការ​ខក​ចិត្តមួយ ក្រោយ​ពី​ពួក​គេ​បាន​ចាញ់​ក្នុងលទ្ធផល 1-០ ក្រោម​ស្នា​​ដៃ​ក្រុម​បាត​តា​រាង​នៃក្រប​ខ័ណ្ឌ Premier League គឺ Swansea កាលពី​ថ្ងៃ​ចន្ទ​។

គ្រាប់​បាល់​ស៊ុត​​បញ្ចូល​ទី​តែ​1​​គ្រាប់​នៅ​​រយៈពេល​ 5នាទីចុងក្រោយ​នៃ​តង់ទី​1 គ្រប់គ្រាន់​ក្នុងការផ្តល់​ជ័យជម្នះ​ដល់ក្រុមម្ចាស់ផ្ទះ ខណៈ​ដែល​ភាព​ទន់ខ្សោយ​នៅ​តំបន់​ការពារ​របស់​ក្រុម Liverpool ហាក់​ដូច​ជា​វិល​ត្រឡប់​មកវិញហើយ​​។ ក្រុម​របស់​លោក Jurgen Klopp ដែល​បាន​ដាក់​ឲ្យ​ខ្សែ​ការ​ពារកណ្តាល​មាន​តម្លៃខ្លួន ​75​លាន​ផោន (ស្មើនឹង​ 104.8​លាន​ដុល្លារ​អាមេរិក) Virgil van Dijk បង្ហាញខ្លួន​ជាលើក​ទី​ 1​របស់​គេនោះ បាន​ឈាន​ទៅ​កាន់​ការប្រកួត​នេះ ដោយ​សម្លឹង​រក​ការ​បន្ថែមកំណត់ត្រា​នៃការមិនស្គាល់​ចាញ់​សោះ​របស់​ពួកគេឱ្យបានរហូតដល់​​ 19ប្រកួត និង​​តាមស្មើពិន្ទុ​ជាមួយ​នឹងក្រុមឈរ​លេខ​ 3 Chelsea​។ ប៉ុន្តែ ទោះ​បី​ជា​​​ពួកគេ​បាន​ព្យា​យាម​បើកការ​វាយសម្រុក​យ៉ាង​ខ្លាំងក្លា និង​បង្កើត​​ឲ្យមាន​ឱកាស​ជាច្រើនលើកក៏ដោយ ប៉ុន្តែ ក្រុម Liverpool របស់​លោក Klopp មិនអាច​រក​គ្រាប់​បាល់​​តាមស្មើ​វិញ​បាន​ឡើយ ហើយ Roberto Firmino ថែមទាំងបាន​ខ្ជះ​ខ្ជាយ​ឱកាស​ល្អៗនៅ​ពេលជិត​បញ្ចប់ការ​ប្រកួតទៀត​ផង​។

ការ​​បរា​​ជ័យ​បាន​បញ្ចប់​ការមិនស្គាល់​ចាញ់​របស់ក្រុម Liverpool ត្រឹម​ 14ប្រកួតក្នុង​ក្រប​ខ័ណ្ឌ Premier League បើ​គិត​ចាប់​តាំងពី​ខែ​តុលា​មក។ ដោយ​ឡែក ក្រុម Swansea​ បាន​រង​បរា​ជ័យត្រឹម​តែ​ 1លើកគត់ ក្នុង​ចំណោម​ការ​ប្រកួត​ 6​លើក បើគិត​ចាប់​តាំងពីការ​តែង​តាំង​លោក Carlos Carvalhal មក​។ លោក Carvalhal សញ្ជាតិ​ព័រ​ទុយ​ហ្គាល់ ដែល​រក​បាន​ 7​ពិន្ទុ​ពីការប្រកួត​ 4​លើក​​ដំបូង​របស់​លោកនោះ បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​បាន​និយាយ​ជាមួយ​នឹងកីឡាករ​របស់ខ្ញុំ និង​​បាន​និយាយ​ថា Liverpool គឺ​ជាក្រុម​ដ៏ខ្លាំងមួយ​​»​៕

ប្រភពពី៖ Sky Sports

 

Leave a Reply

Your email address will not be published. Required fields are marked *