ក្រុម Real Madrid បានវិលទៅកាន់ចំណាត់ថ្នាក់កំពូលទាំងបួនវិញនៃក្របខ័ណ្ឌ La Liga តាមរយៈការលត់ក្រុម Deportivo La Coruna យ៉ាងចាស់ដៃក្នុងលទ្ធផល 7-1 កាលពីថ្ងៃអាទិត្យ ខណៈដែល Cristiano Ronaldo បានបញ្ចប់ការមិនអាចរកបានគ្រាប់បាល់ក្នុងការប្រកួតក្របខ័ណ្ឌលីក ជាមួយនឹងការស៊ុតបាល់បញ្ចូលទី 2គ្រាប់។ ប៉ុន្តែ Barcelona នៅតែបន្ថែមការនាំមុខរបស់ពួកគេ រហូតដល់ទៅ19ពិន្ទុ ពីលើក្រុម Real ខណៈដែល Lionel Messi និង Luis Suarez បានស៊ុតបាល់បញ្ចូលទី 2គ្រាប់ដូចគ្នា ក្នុងពេលយកឈ្នះលើក្រុម Real Betis 5-។
Ronaldo បានស៊ុតបាល់បញ្ចូលទីត្រឹមតែ4គ្រាប់ប៉ុណ្ណោះក្នុងការប្រកួតលីក មុនពេលឈានទៅកាន់ការប្រកួតកាលពីថ្ងៃអាទិត្យជាមួយនឹងក្រុម Deportivo ប៉ុន្តែតារាឆ្នើមអន្តរជាតិព័រទុយហ្គាល់រូបនេះ បានបន្ថែមគ្រាប់បាល់ទី5 និងទី 6សម្រាប់ Real ខណៈដែលពួកគេបានវិលទៅឈរនៅពីលើក្រុម Villarreal ក្នុងចំណាត់ថ្នាក់ដែលត្រូវឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League។
Villarreal បានឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ4ជាបណ្តោះអាសន្ន ក្នុងពេលយកឈ្នះលើក្រុម Levante 2-1 កាលពីថ្ងៃសៅរ៍ ក្រោយពីបានផ្តួលក្រុម Real នាកីឡដ្ឋាន Bernabeu ជាលើកទី1 កាលពីសប្តាហ៍មុន។ Gareth Bale និង Nacho ក៏បានរកគ្រាប់បាល់បញ្ចូលទី 2គ្រាប់ផងដែរ ក្នុងតង់នីមួយៗ ហើយ Luka Modric រកបានគ្រាប់បាល់យ៉ាងល្អនៅនាទីទី68 ខណៈដែល Real បានវាយបកពីការដេញតាមពីក្រោយ1គ្រាប់ ដើម្បីកត់ត្រាជ័យជម្នះដ៏ធំមួយ ក៏ដូចជាកាត់បន្ថយសម្ពាធលើលោកគ្រូបង្វឹក Zinedine Zidane ផងដែរ៕
ប្រភពពី៖ sport24